ក្រោយមានបញ្ហាជាមួយអតីតប្តីជាជនបរទេស! នេះឬជាអ្នកផ្សំបេះដូងជាថ្មីរបស់អ្នកនាង ទូច ស្រីល័ក្ខ ដោយគ្រូកីឡាបានធ្វើរឿងមួយនេះដាក់អ្នកនាង ហើយអ្នកនាងបានសួរថា…

ជឿជាក់ថាប្រិយមិត្តពិតជាបានស្គាល់តារាពហុជំនាញ គឺតារាចម្រៀង និងជាតារាសម្តែង ទូច ស្រីល័ក្ខ ដែលបច្ចុប្បន្ននៅតែមានប្រជាប្រិយភាព ទោះបីជាធ្លាប់មានបញ្ហាមួយចំនួនជាមួយអតីតស្វាមីជាជនបរទេសផងដែរ

ជាពិសេសក្រៅពីការងារសិល្បៈ អ្នកនាងក៏ជាម្តាយគំរូមួយរូប ដែលយកចិត្តទុកដាក់ជាមួយកូនៗរបស់អ្នកនាងជានិច្ច មិនថាការដើរ ញុំា និងរៀនសូត្រ ជាពិសេសពេលកូនឈឺម្តងៗ គឺអ្នកនាងពិបាកចិត្ត បុណ្យឲ្យតែកូនជាឆាប់ៗ។

យ៉ាងណា មហាជនមានការចាប់អារម្មណ៍ខ្លាំង ក្រោយពីបានឃើញរូបថតហាត់ប្រាណជុំគ្នា ជាពិសេសនៅមុននេះបន្តិច ស្រាប់តែលោកគ្រូកីឡា បានយកបាច់ផ្កាទៅសួរសុខទុក្ខដល់អ្នកនាង ទូច ស្រីល័ក្ខ ដល់មន្ទីរពេទ្យ

ដែលជាកន្លែងអ្នកនាងកំពុងតែយកកូនមកព្យាបាល។ ហើយអ្វីដែលកាន់ប្លែកនោះគឺ អ្នកនាង ទូច ស្រីល័ក្ខ ក៏បានភ្ជាប់ជាមួយសារថា: “ចុមលេាកគ្រូលេងមកsurprise ខួបកំណេីតដល់មុន្ទីពេទ្យសំខាន់កូនឈឺនៅពេទ្យនៅឡេីយ

គិតម៉េចទៅ ? លេាកគ្រូប្រាប់ថាសុំចូលខ្លួនមកថែរចិត្ត បងប្អូនខ្ញុំត្រូវគិតម៉េច?”។ គ្រាន់តែឃើញបែបនេះ ស្រាប់តែហ្វេនៗរបស់អ្នកនាង គាំទ្រពេញទំហឹង ថាយល់ព្រមទៅបងកុំគិតច្រើនពេក – គាត់ជាមនុស្សល្អ – នៅគិតច្រើនធ្វើអីទៀតផង – សម្យគ្នាណាស់…៕

Related posts

Leave a Comment