ថាមែនៗ! ក្រោយកើតហេតុកង់បី ត្រូវខាងឡានទំនើប Rolls-Royce បា ញ់ផ្អើលទាំងយប់ ឧត្តមសេនីយ៍ ទី ចំរើនកុសល បានពោលពាក្យទៅលើករណីនេះថា….

គួររំលឹកបន្តិចថា កាល ពី វេលា ម៉ោង 10 និង 40នាទី យប់ ថ្ងៃ ទី 26 ខែ តុលា ឆ្នាំ 2020 នៅ តាម បណ្ដោយ មហាវិថី សហព័ន្ធ រុស្ស៊ី កែង និង ផ្លូវ 261 ទល់ មុខ ហាង Dominos Pizza សង្កាត់ ទឹកល្អក់ 1 ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ មានករណីផ្ទុះអាវុ ធកើតឡើង។ ដោយយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា

នៅយប់កើត មានរថយន្ត ស៊េរី ទំនើប 2គ្រឿង មួយ គ្រឿង ម៉ាក Rolls-Royce ពណ៌ ស និង មួយ គ្រឿង ទៀត ម៉ាក Lexus LX570 ខ្មៅ មិន ចាំ ស្លាក លេខ ខឹង ម៉ូតូ កង់ បីឥណ្ឌាមួយគ្រឿង ជិះ កាត់ ពី មុខ រថយន្ត ពួកគេ ហេីយ ស៊ី ផ្លេ មិន ចេញ ។ ក្រោយមកក៏ឈប់រថយន្ត ស្តី បន្ទោស អោយ អ្នក បេីក ម៉ូតូ កង់ បី នោះ

និង ថែម ទាំង រក វា យ តប់ គ្នា ទៀត ផង តែ ដោយសារ តែ មាន មនុស្ស ច្រើន រថយន្ត ស៊េរី ទំនើប ទាំង ពីរ គ្រឿងមិនចង់វែងឆ្ងាយ ក៏ បេីក រថយន្ត ចេញ ពី កន្លែង នោះ ទៅ តែម្ចាស់ ម៉ូតូ កង់ បី មិន អស់ ចិត្ត ក៏ បាន ជិះ ម៉ូតូ តាម ត រក រឿង រថយន្ត ស៊េរី ទំនើបទាំង ពីរ គ្រឿង នោះ ថែម ទៀត ធ្វើ ឲ្យ ម្ចាស់ រថយន្ត ទាំង ពីរ គ្រឿង ទ្រាំ មិន បាន ក៏ ដ ក កាំភ្លើ ង បា ញ់ កង់ បី នោះ ជា ច្រេីន គ្រា ប់

បង្ក ជាការ ភ្ញាក់ ផ្អើល ឡេីង ទាំង កណ្តាល យប់ ផ្អើល សមត្ថកិច្ច ខណ្ឌ ទួលគោក ចុះ មក ត្រួត ពិនិត្យ កន្លែង កើត ហេតុ ភ្លាមៗ ខណៈរថយន្តទាំងពីរបានបើកទៅបាត់ ។ ដោយឃើញហេតុការណ៍បែបនេះ ឧត្តមសេនីយ៍ ទី ចំរើនកុសល បានបញ្ចេញមតិរបស់ខ្លួនបែបនេះថា:

ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនរត់ម៉ូតូកង់បីដាក់កាម៉េរ៉ាសុវតិ្តភាពដើម្បីថតរូបភាពរាល់បាតុភាពកើតឡើងបែបនេះ ដើម្បីជាជំនួយដល់ការស្រាវជ្រាវរបស់សមត្ថកិច្ច។ ប៉ុន្តែក៏សំណូមពរដល់បងប្អូនរត់កង់បីត្រូវគោរពច្បាប់ចរាចរណ៍ បើកបរប្រកាន់ជួរបន្ទាត់ឲ្យបានត្រឹមត្រូវ និងវ៉ាជែងប្រកបដោយការប្រយ័ត្តប្រយ៉ែងជៀសវាងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ៕

Related posts

Leave a Comment