ចុមសាហាវ! ក្ដាន់មួយក្បាល អាចរត់លើផ្ទៃទឹកបានយ៉ាងស្រួល ដូចរត់លើដី (មានវីដេអូ)

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជុំវិញនឹងវីដេអូឃ្លីបមួយ ដែលត្រូវបានថតបង្ហោះចែកចាយនូវសកម្មភាព សត្វក្ដាន់មួយក្បាល អាចរត់លើផ្ទៃទឹកបានយ៉ាងស្រួល។

តាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបមួយនេះ ត្រូវបានថតឡើងកាលពីថ្មីៗនេះ ដោយនារីម្នាក់ឈ្មោះថា Kristy នៅទន្លេមួយកន្លែង ក្នុងរដ្ឋអាឡាស្កា ហើយយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែងតាមរយៈវីដេអូឃ្លីបបង្ហាញឲ្យឃើញថា ខណៈពេលទូកមួយកំពុងធ្វើដំណើរ ស្រាប់តែមានសត្វក្ដាន់មួយក្បាលចេញមក ដោយវាបានរត់ពីច្រាំងម្ខាងទៅកាន់ច្រាំងម្ខាងទៀតនៃទន្លេយ៉ាងលឿន ដែលហាក់មើលទៅដូចជារត់លើដីរាបស្មើធម្មតាអីចឹង។

Related posts

Leave a Comment