កុំចេះតែហ៊ាន! មកតថ្លៃទិញទូរស័ព្ទ Iphone ម្ចាស់ហាងភ្លេចខ្លួន ក៏ស្ទុះឡើងម៉ូតូមួយគ្រឿងផ្សេងទៀតប្រុងរត់ តែត្រូវម្ចាស់ផ្ទះបាន….

ភ្នំពេញ៖ ហេតុការណ៍នេះ បង្ក រឱ្យ មានការ ភ្ញាក់ផ្អើល កាលពី ម៉ោង ៧ និង ៣០ នាទី យប់ ថ្ងៃ ទី ២៦ ខែតុលា ឆ្នាំ ២០២០នៅចំនុចហាង លក់ ទូរស័ព្ទ ដៃ យីហោ « ឬ ទ្ធី មង្គល » តាម បណ្តោយ ផ្លូវ លេខ៩៣ មុខ សាលា បឋម សិក្សា ពញ្ញាឮ ស្ថិត ក្នុង សង្កាត់ ទួល សង្កែ 1 ខណ្ឌ ឬ ស្សី កែវ ។ ជនស ង្ស័យ ដែល ចាប់ បាន រូប នេះ មានឈ្មោះ ធី ធឿ ន ភេទ ប្រុស អាយុ 18 ឆ្នាំ ស្នាក់ នៅ សង្កាត់ ព្រែក តា សេក ខណ្ឌ ជ្រោយចង្វារ មានស្រុក កំណើត នៅ ស្រុក ប វិល ខេត្តបាត់ដំបង ។ ចំណែក ជន រង គ្រោះ ឈ្មោះ សយ រិ ទ្ធី ភេទ ប្រុស អាយុ 33 ឆ្នាំ មាន មុខរបរ បើកហាង លក់ ទូរស័ព្ទ ដៃ ស្នាក់ នៅ ផ្ទះ លេខ 220 ផ្លូវ 93 ក្រុម 11 សង្កាត់ ទួល សង្កែ 1 ខណ្ឌ ឬ ស្សី កែវ ។

តាម ប្រភព ពី ជន រង គ្រោះ បានឱ្យ ដឹង ថា មុន ពេល កើតហេតុ ខាងលើ នេះ គឺ គាត់ កំពុង តែ ចុច ទូរស័ព្ទ ដៃ សុខ ៗ ក៏ ស្រាប់តែ មាន ជនសង្ស័យ ម្នាក់ ជិះ ម៉ូតូ មួយ គ្រឿង ម៉ាក ស៊ុ យ សុ គី និ ច ពណ៌ សលាយ លឿង ពាក់ ស្លាក លេខ កំពង់ស្ពឺ 1F8700 ដោយ មិនដឹង ថា មកពីណា នោះ ទេ បាន ចូល មក ហាង លក់ ទូរស័ព្ទ ដៃ គាត់ រួច ហើយ ធ្វើ ជាត ថ្លៃ ទូរស័ព្ទ ដៃ ម៉ាក iPhone 11 ពណ៌ ក្រហម ដែល លក់ ក្នុង តំលៃ ជាង 600ដុល្លា។

ជន រង គ្រោះ បន្ត ថា លុះ ពេល តថ្លៃ ត្រូវរ៉ូវ គ្នា ហើយ ជន រង គ្រោះ ក៏ ចូល ក្នុង មួយ ភ្លែត ស្រាប់តែ ជន សង្ស័យ រូប នេះ បាន យក ទូរស័ព្ទ ដៃ ហើយ បំរុង នឹង រត់គេច ខ្លួន ប៉ុន្តែ ត្រូវ បាន រូប គាត់ ( ម្ចាស់ លក់ ទូរស័ព្ទ ដៃ ) ដឹងខ្លួន ទាន់ ក៏ រត់ ដេញ តាម និង ស្រែ កថា « ចោរ ៗ» ទើបបាន ប្រជាពលរដ្ឋ នាំ គ្នា ចាប់ បាន បន្ទាប់ មក ក៏ នាំ គ្នា វាយ មួយ ដៃ វាយ មួយ ជើង បណ្តាល ឱ្យ ទ្រម ខ្លួន ទើប ទំនាក់ទំនង ហៅ សមត្ថ កិច្ច ប៉ុស្តិ៍ ទួល សង្កែ 1 ចុះ មក អន្តរាគមន៍ ឃាត់ យក ទៅ ប៉ុស្តិ៍ ដើម្បី ធ្វើការ សួរនាំ ។

ប្រភព ដដែល បន្ត ថា លុះ ក្រោយ ពេល ទៅ ដល់ ប៉ុស្តិ៍ ទើប ជនសង្ស័យ បាន និយាយ ថា ខ្លួន ជិះ មក ពី ម្តុំ ស្ពាន លី យ៉ុ ង ផាត់ ហើយ ចំពោះ មូលហេតុ ដែល លួច យក ទូរស័ព្ទ ដៃ គេ នោះ គឺ មក ពី អត់ លុយ មើល ឪពុក ឈឺ ទើប សម្រេចចិត្ត គិត ខ្លី បែប នេះ តែ ម្តង ចំណែកឯ ជន រង គ្រោះ វិញ បាន ទៅ ដាក់ ពាក្យបណ្តឹង នៅ ប៉ុស្តិ៍ រដ្ឋបាល នគរបាល ទួល សង្កែ 1 ។ក្រោយ ពេល កើតហេតុ ខាងលើ នេះ ជនសង្ស័យ ត្រូវ បាន សមត្ថកិច្ច កសាង សំណុំរឿង បញ្ជូន ខ្លួន ទៅ កាន់ អធិការដ្ឋាន នគរបាល ខណ្ឌ ឬ ស្សី កែវ ដើម្បី ចាត់ការ ទៅ តាម នីតិវិធី ៕

Related posts

Leave a Comment