ញាក់សាច់! សោភាទេពី អាយុមិនទាន់១៨ឆ្នាំផង មានសមត្ថភាពទិញរថយន្តទំនើប ១០ម៉ឺនដុល្លា ជិះ ថែមទាំងពោលពាក្យថា…

តារាចម្រៀងវ័យក្មេងកញ្ញា ញឹមសួន សោភាទេពី កំពុងតែទទួលបានការគាំទ្រច្រើន ហើយកញ្ញាក៏ជាអតីត អតីតបេក្ខនារីប្រលងចម្រៀងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol ទៀតផង ជាពិសេសនោះតារាចម្រៀងរូបនេះ តែងតែត្រូវបានមហាជនងើយឆ្ងល់

នឹងអាយុពិតរបស់កញ្ញា ដោយសារតែកញ្ញាមានអាយុតិច តែមុខមាត់ និងរូបរាងដូចជាមនុស្សពេញវ័យដែលអាយុ ច្រើនផងដែរ។ ដោយលែក ក្រោយពីចូលប្រលូកក្នុងសិល្បៈប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រាប់តែកញ្ញា បានសម្រេចចិត្តទិញរថយន្តស៊េរីទំនើប ម៉ាក Lexus RX 350 មានតម្លៃ ១០៦០០០

ដុល្លារអាមេរិក ជាពិសេសកញ្ញា ញឹមសួន សោភាទេពី បានភ្ជាប់ជាមួយសារដ៏មានន័យថា: ស្រលាញ់ខ្លាំងណាស់កូនម៉ាក់ Lexus RX 350 ជាញើសឈាមរបស់ម៉ា់ក់ ម៉ាក់ហត់ណាស់ទំរាំបានកូនមកនៅជាមួយ។ គ្រាន់តែឃើញបែបនេះ មហាជនបានចូលសរសើរចំពោះការតស៊ូរបស់តារាចម្រៀងរូបនេះ នៅក្មេងសោះតែមានទ្រព្យសម្បត្តិច្រើនគួរឲ្យសរសើរ៕

Related posts

Leave a Comment