ហាហា! ឃើញកូនអ្នកនាង ខ្ញុង ផាត់ម្សៅឡើងពេញមុខពេញមាត់បែបនេះ ស្រាប់តែនាយ ពាក់មី ចូលមកខមិនថា អញស្មានតែ…

អ្នកណាមិនស្គាល់ដៃគូកំប្លែងដ៏ល្បីរួមគ្នា គឺលោក ចែម ចាន់រ៉ា និងអ្នកនាង អូន សុកាន់ដា ហៅ ខ្ញុង បានធ្វើឲ្យមហាជនជាច្រើនសើចសប្បាយជាច្រើនមកហើយ ជាពិសេសសព្វថ្ងៃនេះ តារាកំប្លែងទាំង២នៅតែមានប្រជាប្រិយភាពខ្ពស់ផងដែរ ហើយក៏រវល់នឹងការ ងារ

រៀងៗខ្លួន ក្រៅពីអាជីបជាអ្នកកំប្លែងផងដែរ។ ដោយលែកនៅមុននេះបន្តិច មហាជនបានផ្ទុះសំណើច ក្រោយ អ្នកនាង អូន សុកាន់ដា ហៅ ខ្ញុង បានបង្ហោះរូបកូនតូចរបស់ខ្លួន មានផាត់ម្សៅឡើងពេញមុខ ពេញខ្លួន ដោយអ្នកនាងបានសរសេរភ្ជាប់ជាមួយ

សារថា: ម៉ាក់ធំនាងអើយហេតុអ្វីធ្វើបាបអូនម៉្លេះ។ ក្រោយឃើញកូនរបស់អ្នកនាង ខ្ញុង បែបនេះ ស្រាប់តែអ៊ុ ពាក់ មី ចូលមកខមិនថា: ផុសរូបកូនចឹង អញមេីលមួយភ្លែត ស្មានតែ ស្ករគ្រាប់ដូង ។ មួយឃ្លានេះបានធ្វើឲ្យអ្នកនាង ខ្ញុង តបវិញថា: មើលអ៊ំពាក់មីខំមិនឱ្យអូន😭៕

Related posts

Leave a Comment