ថាមែនៗ! ក្រោយផ្អើលស្ត្រីជនជាតិចិន យំតាមផ្លូវតាចោរឆក់ ហើយជាតារានៅ ចិនទៀត តែពេលនេះសមត្ថកិច្ចយកមកសួរនាំ ទើបដឹងការពិតថា… ហើយបានប្រើប្រាស់… (មានវីដេអូ)

គួររំលឹកបន្តិចថា មានស្ត្រីជាជនជាតិចិនម្នាក់បានដើរអូសវ៉ាលិសយំឡាំប៉ាពេញផ្លូវក្រោយចោរបានឆក់កាបូបរបស់នាង ដែលបានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង រហូតមហាជនជាច្រើនបាននាំគ្នាស៊ែរតៗគ្នារហូតដល់ល្បី។ តែយ៉ាងណាស្រាប់តែមានគណនីហ្វេសបុក

មួយបានទម្លា យប្រាប់នៅប្រវត្តិរបស់ស្ត្រីចិនខាងលើ ដោយលើកឡើងថា: មកមើលជីវិតស៊ីវីល័យរបស់គាត់កាលនៅប្រទេសចិនវិញ នៅចាំនារីម្នាក់នេះបានទេដែលមួយរយៈមុនយំឡាំប៉ាដោយសារតែមានចោរឆក់កាបូប និង ទូរស័ព្ទដៃរបស់គាត់ទៅបាត់ ពេលនេះគាត់មិនទាន់បានត្រឡប់ទៅប្រទេសចិនវិញទេល្ងាចមិញនាងខ្ញុំជិះឆ្លងកាត់ស្ថានទូតចិនបានឃើញគាត់រករត់ចូលឡាន ទើបចុះសួរនាំ ។

គាត់បានប្រាប់ថាគាត់ពិបាកចិត្តខ្លាំងណាស់មិនដឹងទៅវិញដោយរបៀបណាទេ គាត់បានប្រាប់បន្ថែមទៀតថានៅប្រទេសចិនគាត់ជាតារាថតរឿងមួយរូបដែរ តែដោយសារគាត់មកដើរលេងប្រទេសកម្ពុជា ត្រូវបានវង្វេង និង ត្រូវចោរឆក់កាបូបទូរស័ព្ទបាត់ទៀត ទើបមិនដឹងត្រូវទំនាក់ទំនងទៅអ្នកផ្ទះដោយវិធីណា តែមុននេះបន្តិចនាងខ្ញុំបានឱ្យគាត់ខ្ចីទូរស័ព្ទ

ប្រើវីឆាតទំនាក់ទំនងទៅបងប្រុសជីដូនមួយគាត់ហើយសង្ឃឹមថាថ្ងៃស្អែកនឹងមានដំណឹងល្អចំពោះគាត់ តាមការគិតរបស់នាងខ្ញុំ គាត់មិនបានបែកថ្នាំទេ ព្រោះការចងចាំគាត់នៅល្អធម្មតា គាត់នៅចាំ ID វីឆាត និង លេខទូរស័ព្ទបងប្អូននៅប្រទេសចិនច្បាស់។

តែយ៉ាងណា គ្រប់យ៉ាងត្រូវបានលាតត្រដាង ដោយយោងតាមហ្វេសបុកផេចរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា: សេចក្តីបកស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីស្ត្រីជនជាតិចិនម្នាក់ដែលសារព័ត៌មានមួយចំនួនបានចុះផ្សាយថា ត្រូវបានចោរឆក់ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ជាព័ត៌មានមិនពិត ជាក់ស្តែងមិនមានករណីឆក់កេីតឡេីងដូចស្ត្រីចិនរូបនេះលេីកឡេីងឡេីយ

បន្ទាប់ពីធ្វេីការសហការស្រាវជ្រាវរវាងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ការិយាល័យអនុវត្តនីតិវិធីនៃផែនកអន្តោប្រវេសន៍ ជាមួយនាយកដ្ឋានព្រហ្មទណ្ឌ អស់រយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចបានរកឃេីញស្ត្រីជនជាតិចិនឈ្មោះ ZHAO YUNYAN ហេីយបាននាំយកមកធ្វេីការសាកសួរ

និងបំភ្លឺចំពោះករណីដែលគាត់បានលេីកឡេីងថាមានករណីចោរឆក់ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ក្រោយពីធ្វេីការសាកសួរ ស្ត្រីរូបនេះបានសារភាពថា មិនមានករណីឆក់កេីតឡេីងមកលេីរូបគាត់នោះទេ ដោយសារតែគាត់ចង់បានលុយដេីម្បីត្រឡប់ទៅប្រទេសចិនវិញ ទេីបប្រឌិតរឿងនេះឡេីង ។ ម្យ៉ាងវិញទៀតដោយមានការសង្ស័យថាស្ត្រីរូបនេះប្រេីប្រាស់សា រធា តុញៀ ន មន្ត្រីជំនាញ បានធ្វេីតេស្តស្ត្រីជនជាតិចិនរូបនេះ ជាលទ្ធផលបានបង្ហាញថាគាត់ពិតជាបានប្រេីប្រាស់ពិតប្រាកដមែន ។

ពេលនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងប៉ុស្តិ៍នគរបាលរដ្ឋចតុមុខ នៃអធិការដ្ឋាននគបាលខណ្ឌដូនពេញ កំពុងរៀបចំឯកសារបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសុំគោលការណ៍ពីថ្នាក់ដឹកនាំត្រៀមបណ្តេញចេញពីប្រទេសកម្ពុជា ។

ដេីម្បីចូលរួមសហការទប់ស្កាត់ព័ត៌មានមិនពិត មុននឹងធ្វេីការចុះផ្សាយទាក់ទងទៅនឹងករណីអ្វីមួយដែលមិនមានប្រភពច្បាស់លាស់ សូមធ្វេីការសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ជាមុនសិន ដេីម្បីកុំឲ្យមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេសការចុះផ្សាយព័ត៌មានមិនពិតមួយចំនួនអាចក្នុងគោលបំណងអាក្រក់បំពុលបរិយាកាសសង្គម ផងដែរ ៕

Related posts

Leave a Comment