មានន័យណាស់! ក្រោយពីជួយទិញកសិករដឹកកង់លក់ផ្លែឈើរួច ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី វិចខ្ចប់យ៉ាងស្អាត ជូនសមាជិការ ព្រឹទ្ធសភា ហូប និងពោលពាក្យថា របស់ ថោកតែ បេីយេីង ចេះនាំគ្នា អោយ តម្លៃ មិនខុសពី….

ដូចប្រិយមិត្តបានជ្រាបហើយថា នៅវេលាម៉ោង ៧ព្រឹក ថ្ងៃ ចន្ទ ទី ២៦ ខែតុលា ឆ្នាំ ២០២០ តាមផ្លូវធ្វើ ដំណើរ មកចូលរួម ប្រជុំ ពេញអង្គ ព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី មានចិត្តអានិតឃើញនារីម្នាក់ បណ្តើរកង់លក់ផ្លែឈើជាច្រើន ភ្លាមៗឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានចុះពីរថយន្តទំនើបរបស់ខ្លួន មកជួបជាមួយ កសិករ ដឹក

មេីមដំឡូង ចំរុះ មានទាំងចេកផង ឈប់ជួយទិញ ជាពិសេស ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានជួយទិញ គាត់ទាំងអស់ យកតែម្តង។ ក្នុងនោះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបញ្ជាក់ថា ផ្លែឈើទាំងនោះដែលជួយទិញគាត់ និងយកទៅជូន សមាជិក សមាជិការ ព្រឹទ្ធសភា យេីង ហូបទុកជា អាហារ សម្រន់ ។

ជាក់ស្តែង ក្រោយពីបានទិញរួចរាល់ នៅមុននេះបន្តិច ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបង្ហោះផ្លែឈើទាំងអស់ដែលបានជាវពីកសិករស្រីខាងលើ ដោយវេចខ្ចប់យ៉ាងស្អាត ចែកជូនអ្នកធ្វើការជាមួយឯកឧត្តម ថែមទាំងភ្ជាប់ជាមួយសារថា: របស់ ថោកតែ បេីយេីង ចេះ

នាំគ្នា អោយ តម្លៃ វាទៅ និងមាន តម្លៃ ដូចគេដូចឯង អីចឹង ដែ មិនខុសអីពី ដុំថ្ម ទេ នៅពេលដែល យេីងលេីកយកមក ដាក់នៅលេី រោងឬ អសនណាមួយ ហេីយនាំគ្នា ចេះតែ មកបន់ស្រន់ ទៅ មានពេលខ្លះ វាអាច ក្លាយជា អ្នក តា ជួយយេីង អោយ បាត់ចុកពោះ ម្តងម្កាល អីចឹងដែរ ។

Related posts

Leave a Comment