អាណិតកូនពេក! លោក សុវណ្ណ រិទ្ធី បានបង្ហោះសារដ៏មានន័យ ពេលកូនកំពុងឈឺ ថាពុកសុំជាអ្នកទទួលបាកកម្ម ហើយ….

ដូចប្រិយមិត្តបានជ្រាបហើយថា ចាប់តាំងពីមានសេរីភាពវិញមក លោក សុវណ្ណ រិទ្ធី បានសម្រេចចិត្តទៅសាងផ្នួសមួយរយៈ និងបានទៅដើរកំសាន្តលេងជាលក្ខណៈគ្រួសារជាញឹកញាប់ផងដែរ ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនមិនអស់ចិត្តនោះ គឺលោក សុវណ្ណ រិទ្ធី មិន

ទាន់មានសកម្មភាពអ្វីឡើងវិញជាមួយប្រពន្ធ និងកូនៗរបស់លោកឡើយ ក្រៅពីតែពេលដែលលោកបួសសងគុណឪពុកម្តាយ ប្រពន្ធ និងកូនៗរបស់លោកបានយកសង្ហាន់ទៅប្រគេន ហើយរហូតមានមហាជនរិះគន់លោករឿងនេះផងដែរ។ យ៉ាងណានៅមុននេះបន្តិច លោក សុវណ្ណ រិទ្ធី ហាក់មានការព្រួយបារម្មពីកូនរបស់ខ្លួន

ពេលកំពុងតែឈឺ លោកក៏បានពោលពាក្យថា: ឈឺហើយនូវញញឹមបានទៀតកូនមាស…😰…សូមបុណ្យកុសលពុកបានសាងតាមឃុំគ្រងថែរក្សាកូនជាទីស្រឡាញ់ឲ្យរួចផុតជម្ងឺទាំងឡាយ ចំណែកបាបកម្មលោកពុកជាអ្នកទទួលជំនួសកូនទាំងអស់….ឆាប់ជាណា៎កូនមាសឪពុក៚🙏🏻🙏🏻❤️🙏🏻🙏🏻៕

Related posts

Leave a Comment