ថាមែនៗ! រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រតិកម្មឆ្លើយតបទៅសារដ៏ធូរថ្លៃមួយបានរិះគ ន់អ្នកជួយសង្គមដែលចែកអំណោយ ដោយឯកឧត្តម បានលើកឡើងថា….

ដូចប្រិយមិត្តបានជ្រាបហើយថា មហាជនស្ទើរតែ៩០ភាគរយ បានប្រតិកម្មមិនយល់ស្រមជាមួយម្ចាស់គណនីហ្វេសបុកមួយឈ្មោះ ផ្សារលក់ទំនិញ គ្រប់ប្រភេទ ដែលបានបង្ហោះសារថា: មើលមុខម្ចាស់ផ្ទះផង លោកៗថតហើយទៅវិញបាត់ មិនមកដេក នឹងសុីអំណោយដែលលោកអោយជាមួយគាត់នុង ទេ គាត់សុីតែ5ថ្ងៃ អស់ហើយ ចុះរាប់ថ្ងៃទៅមុខគាត់បានអីសុី

ប្រទេសអ្នកក្រគឺចែកអំណោយ ប្រទេសអ្នកមានគឺចែកគំនិត ចែកគំនិតតែម្ដង អ្នកចែកនឹងអ្នកទួលគំនិតរស់នៅស្រួលអស់មួយជីវិត តែបើចែកអំណោយបានសុីស្រួលយ៉ាងយូតែ5ថ្ងែ ហើយហត់នឿយនឹងចែកអស់មួយជីវិត នឹងធ្វើអោយប្រទេសក្រីក្រជារៀងរហូត ព្រោះប្រជាជនកើតរោគខ្ជិលច្រអូស ចាំតែយកអំណោយមនុស្សធម៌ យល់ទេ ត្រង់ហ្នឹង ។

មើល🏠ផទះគាំទ្រតារា នឹងផ្ទះតារា ខុសគ្នា 380° ។ តារាមួយភាគធំ មួយថ្ងៃៗ បង្រៀន លើកទឹកចិត្តអោយ ប្រជាជនក្មេងៗសិស្សសាលា ផឹកតែស្រាសប្បាយដូចរៃចឹង សិស្សសាលា គិតតែសប្បាយ សម្ភារៈនិយម ធ្វើខ្លួន តាមសម័យដូចតារា គេចសាលា ខ្ជិលច្រអូស មិនស្ដាប់បង្គាប់ឪពុកម្ដាយ ក៏បោះបង់ការរៀនសូត្រ ទង្វើរសកម្មភាព ទាំងនេះហើយ

ធ្វើអោយប្រជាជនក្ររហាម ។ពេលគាត់ក្ររហាមក៏នាំគ្នាមកចែក អំណោយយកលាភសក្ការៈមកខ្លួន ដើម្បីរកប្រយោជន៍ ការគាំទ្រទៅវិញ វាមិនខុសពីឪពុកម្តាយជិតងាប់ហើយបានទិញផ្លែឈើអោយហូបទេ ។ ពិចារណាតាមការណ៌គួរ តើគួរចែកអំណោយឬចែកគំនិត យល់ទេត្រង់ហ្នឹង ។

ម្យ៉ាងការថតផូសវាមិនបានបញ្ជាក់ថាអ្នកមានសេចក្តីល្អនោះទេជួនកាលអ្នកសំដែងជាល្អក៏ថាបានមើលតែទឹកមុខអ្នកដឹងហើយ ចុះបើផ្ទះតារាខ្លួនឯងដេកផ្ទះលិចទឹកចឹងតើគាត់សប្បាយចិត្តទេ។ ខ្ញុំមិនបានហាមឃាត់អោយចែកទេ តែខ្ញុំគ្រាន់តែប្រាប់ហេតុដំបូង ធ្វើអោយពលរដ្ឋក្ររហាម ដែលនាំអោយបានផលដូចពេលនេះ។ ព្រះពុទ្ធនិយាយថាការចែកធម្មទានឈ្នះអស់ទានទាំងពួង។

យ៉ាងណាក្រោយពីអានផ្នត់គំនិតខាងលើហើយ ស្រាប់តែ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្ញើសារត្រលប់ទៅវិញយ៉ាងចត់ៗថា: ឆ្ងល់អស់លោក អ្នកនាង កញ្ញា មហាបណ្ឌិតខាងវិភាគដែលវិភាគ បែកអូរ ហូរស្ទឹង រឿង ប្រទេសរីកចម្រើនគេចែកគំនិត ប្រទេសក្រចែកអំណោយ ដល់ហើយ។

សួរដូចឆោត ទឹកលិចផ្ទះអស់ហើយ “គំនិត” សុីកើត? យកមកដណ្តប់ដូចភួយកើត? យកមកបាំងនៅដូចតង់កើត? ចូលតួបណ្ឌិតខុសពេលអញ្ចះៗអី បានតែបីជើងរាប់មួយទេ ។ តែខ្ញុំទាត់មិនកើតទេ ព្រោះជើងខ្លី 😂 😂 Come on man 🤨🤨 take a break , should you ? Peace ✌️ គនិតរបស់ Sixma from USA៕

Related posts

Leave a Comment