នេះគឺជាសារដ៏កំសត់របស់ Chef ណារ៉ា ក្រោយពី Chef រិទ្ធី បានលាចាកលោកគ្មានថ្ងៃត្រលប់វិញ លោកបានប្រាថ្នាបើមានជាតក្រោយសុំអោយលោក….

មានដល់ពេលនេះហ្វេនៗដែលគាំទ្រកម្មវិធី Master Chef Khmer លែងបានឃើញវត្ថមានរបស់គណៈកម្មការល្បីឈ្មោះ Chef រិទ្ធី តទៅទៀតហើយ ដោយសារតែលោកបានទទួលមរ ណៈភាពកាលពីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ដោយសារតែជំងឺដល់តំណាក់កាលចុងក្រោយមួយ ហើយលោកក៏មានជំងឺនេះជាយូរមកហើយ។

ជាក់ស្តែងដំណឹងត្រូវបានមហាជនចូលរួមសោកស្តាយសម្រាប់គ្រួសាររបស់លោក ដែលត្រូវបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់ម្នាក់នេះ ក្នុងនោះ Chef ណារ៉ា ក៏បានបង្ហោះសារដ៏កម្សត់សម្រាប់ Chef រិទ្ធី បែបនេះថា: «ប្អូនសុំជូនដំណើរបងប្រុសត្រឹមនឹង! បើមានជាតិ

ក្រោយពិតសូមឱ្យកុំបងអាយុខ្លីដូចជាតិនេះទៀត! Chef ឫទ្ធី ជាបងម្នាក់ ជាគ្រូម្នាក់ ជាដៃគូដ៏ល្អម្នាក់ក្នុងការធ្វើការក្នុងវិធី Master chef Khmer! លា ហើយបង លារហូតហើយបង»។ សារដ៏កំសត់នេះ បានធ្វើឲ្យមហាជនកាន់តែអាណិត និងសោកស្តាយធនធានពូកែរបស់ខ្មែរខាងចំអិនអាហារ ដូចជា Chef ឫទ្ធី ជាដើម៕

Related posts

Leave a Comment