រំភើបជំនួស! គ្រួសារតែទុក្ខជាន់ទុក្ខ ផ្ទះលិចទឹក ហើយត្រូវភ្លើងឆេះគ្មានសល់ ពេលនេះថៅកែពេជ្រ ទ្រី ដាណា ប្រកាសជួយហើយ ដោយនិងជូនជាថវិការដល់ទៅ…

ដូចប្រិយមិត្តបានជ្រាបហើយថា មហាជនបានផ្ទុះការអាណិតអាសូរដល់គ្រួសារកំសត់មួយ បានឆេះផ្ទះ ខណៈផ្ទះក៏ត្រូវទឹកលិចទៀត ដោយហេតុការណ៍នេះកើតឡើងកាលពីព្រឹកព្រលឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ នៅនៅភូមិវាលថ្លាន់ សង្កាត់គង នយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យ៉ាងណាដោយមានក្តីអាណីតអាសូរ នៅមុននេះបន្តិចថៅកែពេជ្រ ទ្រី ដាណា បានបង្ហោះសារថា: អាណិតគាត់ណាស់លោកអើយ😢😢😢 ផទះទឹកលិច ឮថាគេចែកអំណោយ គាត់ទៅទទួលអំណោយនឹងគេ ស្រាប់តែបានពាក់កណ្ដាលផ្លូវ ភ្លើងឆេះផ្ទះអស់។ ខ្ញុំនឹងជួយគាត់ ២ពាន់ដុល្លា សម្រាលការលំបាកខ្លះ ហើយគាត់ក៏អាចទិញសម្ភារៈសង់ស្នាក់នៅបណ្ដោះអាសន្ន។ ឃើញគេដាក់ថា នៅភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោយើងនេះ៕

Related posts

Leave a Comment