ចេញសារមិនអស់ចិត្ត! ម្ចាស់ហាងគុយទាវ ចេញវីដេអូទាំងយប់ឆ្លើយតបលំអិតបញ្ហាគុយទាវថ្លៃហួសហេតុ១ចាន ៣ម៉ឺន ដោយគាត់បានបញ្ចាក់ថា… (មានវីដេអូ)

ដូចប្រិយមិត្តបានដឹងហើយថា កាលពីម្សិលមិញមានគណនីហ្វេសបុកមួយឈ្មោះ Sopheak Chan បានរៀបរាប់បែបនេះថា: ម៉ែអេីយគុយទាវមួយចាន ៣មុឺន អាហារពេលថ្ងៃ ញុាំដប់នាក់ ស្ងោរម្រះ ស្ងោរជីឆាយ ចៀនជូរអែមត្រី ប្រហុកខ្ទីស អស់ ២៩មុឺន ព្រះគេជួយគាត់

គាត់ជួយគេវិញដែរតែជួយម៉ាហឹងម៉ងទាហ៊ានគេទៅជួយប្រជាពលរដ្ឋកំពុងជួបគ្រោះជំនន់ទឹកភ្លៀងមិនបានដេក ទាំងកំលាំងកាយចិត្ត គាត់វិញមិនបានជួយអីតែលក់តំលៃដែលមិនគួរយកបានទៀត មិនមែនសុំអោយចែកទេ សុំត្រឹមលក់តែតំលៃធម្មតាទៅ កុំលក់ឡេីងពេក បេីគេដឹងថាថ្លៃក៏មិនចូលដែរ។

យ៉ាងណា ពេលនេះ ម្ចាស់ហាងខាងលើដែលមានគណនីហ្វេសបុកឈ្មោះ Nhim NaNa បានចេញមកបដិសេធតាមសារមួយថាថា: កុំស្តាប់តែម្ខាងបង គុយទាវមួយចាន៣ម៉ឺនគឺគាត់កម្មង់គុយទាវសរសៃកែងឌុបដល់ទៅ២ដង ចានឌុបដងញុមលក់ពីរម៉ឺនទៅហើយ។ រូបគុយទាវហ្នឹងមិនមែនហាងខ្ញុំទេ ហើយបាយម្ហូបគាត់កម្មង់ចំនួន៤មុខគឺ = នឹង៨ចានធំៗ ១ចាន៣ម៉ឺន បាយ៤ឆ្នាំធំៗ ចំនួន៤ឆ្នាំងគឺ ៤ម៉ឺន គាត់កម្មង់ឱ្យដាក់ជាពិសេសសម្រាប់មេៗ ហើយនៅមានទឹកសុទ្ធ១០ដបទៀត។

ពីខ្ញុំម្ចាស់ហាងចេញបកស្រាយ។ ហាក់មិនអស់ចិត្ត ម្ចាស់ហាង និងប្អូនស្រីរបស់គាត់ បានចេញជាវីដេអូមួយទៀត និងបានបកស្រាយលំអិត នៅថ្ងៃកើតហេតុ ថាតើវាយ៉ាងម៉េចបានតម្លៃគុយទៀវរបស់បងៗសមត្ថកិច្ចមានតម្លៃខ្ពស់បែបនេះ៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

Related posts

Leave a Comment