សាហា វណាស់! ប្រពន្ធ ផ្តាច់ជី វិ តប្តីរបស់ខ្លួននៅក្នុងផ្ទះ ក្រោយពីប្តីរូបនេះបាន…

ខេត្តកំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ប្រជាពលរដ្ឋបានប្រទះឃើញស ពបុរសម្នាក់ឈ្មោះ ជា សុះ ហៅ រិទ្ធ អាយុ៥២ឆ្នាំ ជាអតីតយោធាពិការ នៅចំណុចលើផ្ទះស្ថិតនៅភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ក្រោយការស្រាវជ្រាវយ៉ាងចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង

មានការសម្របសម្រួលនីតិវិធីពីលោកស្រីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពងស្ពឺ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នេះ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឃាត់ខ្លួនឃា ត កបានហើយនោះគឺ ប្រពន្ធក្រោយរបស់ជនរងគ្រោះ។ សមត្ ថកិច្ច បញ្ជាក់ថាឃាត ក មានឈ្មោះ មៀច ស្រីអុល

ជាប្រពន្ធក្រោយរបស់ជនរ ងគ្រោះ បានសារភាពថា ខ្លួនពិតជាបានប្រើពូថៅមកលបកា ប់ជនរ ងគ្រោះដែល កំពុងដេកលង់លក់នៅលើផ្ទះប្រាកដមែន។ ឃាត ក បន្តថាមូលហេតុនៃអំពើឃា តក ម្មនេះ គឺដោយសារ ចាប់តាំងពីខ្លួនបានរៀបចំសែនព្រេនយកគ្នាជាប្តីប្រពន្ធមក ជនរ ងគ្រោះផឹកស្រាស្រវឹងគំរា មសម្លា ប់ខ្លួនចោលរហូត។ ដោយភ័យខ្លាចជនរ ងគ្រោះសម្លា ប់រូបខ្លួន ទើបបានជាខ្លួនទៅសម្លា ប់ជនរ ងគ្រោះអោយបានមុន។ បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរជនសង្ស័យតាមនីតិវិធី មុនបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

Related posts

Leave a Comment