លោក ផែង វណ្ណៈ នឹងធ្វើ​លិខិត​សុំទោស​លោក​ជំទាវ​ ឡោក​ ខេង​ ជាសាធារណៈ​ ចំពោះ…

កាលពីថ្ងៃម្សិលមិញនេះ លោក ផែង វណ្ណៈ បានចូលទៅបំភ្លឺជូន​តំណាង​អយ្យការ​អមសាលាដំបូង​រាជធានី​ភ្នំពេញ​ រួច​ហើយ​ ពាក់ព័ន្ធនឹង ពាក្យ​បណ្តឹង​របស់​លោក​ជំទាវ​ ឡោក​ ខេង​ ពីបទ​ ញុះញង់​អោយមានការរេីសអេីង,​ បរិហារកេរ្តិ៍​ជាសាធារណៈ​ និង​ ជេ រប្រ មា ថ​ជាសាធារណៈ​ ។

ជាមួយគ្នានោះផងដែរ លោកបានឲ្យដឹងថា ក្រោយពីធ្វើការពិនិត្យ លើពាក្យ​សំដី​ខ្ញុំ​ខ្លះ​និយាយ​លេីស​ដែល​នាំអោយប៉ះពាល់ដល់កិត្តិយស​លោកជំទាវ​ ។ ខ្ញុំ​នឹងធ្វើ​លិខិត​សុំទោស​លោក​ជំទាវ​ ជាសាធារណៈ​ នៅ​ថ្ងៃស្អែក​ចំពោះ​កំហុស​ឆ្គង​ខ្លះ​របស់​ខ្ញុំ​ ។

សារទាំងស្រុងរបស់លោកផែង វណ្ណៈ បានរៀបរាប់ថា “ខ្ញុំបានបំភ្លឺ​ជូន​តំណាង​អយ្យការ​អមសាលាដំបូង​រាជធានី​ភ្នំពេញ​ រួច​ហើយ​ ។ បន្ទាប់​ពី​បាន​ឃើញ​ពាក្យ​បណ្តឹង​របស់​លោក​ជំទាវ​ ឡោក​ ខេង​ ទេីបខ្ញុំដឹងថា​ មានពាក្យ​សំដី​ខ្ញុំ​ខ្លះ​និយាយ​លេីស​ដែល​នាំអោយប៉ះពាល់ដល់កិត្តិយស​លោកជំទាវ​ ។ ខ្ញុំ​នឹងធ្វើ​លិខិត​សុំទោស​លោក​ជំទាវ​ ជាសាធារណៈ​ នៅ​ថ្ងៃស្អែក​ចំពោះ​កំហុស​ឆ្គង​ខ្លះ​របស់​ខ្ញុំ​ ។

សូម​អរគុណ​បងប្អូន​ទាំងអស់​គ្នា​ ដែល​បារម្ភ​ពី​ខ្ញុំ​ ខ្ញុំ​មិនអីទេ​ “។

Related posts

Leave a Comment