អាណិតណាស់! សមត្ថកិច្ចជួយដាក់កន្លែងសុវត្តិភាពហើយ តែបារម្ភពីផ្ទះពេក ក៏ឆ្លងនាំកូនមករើសឥវ៉ាន់ចេញពីផ្ទះក្បែរគល់ស្ពានដែលទឹកកំពុងហូរខ្លាំង ក៏បាក់ដី ឯគាត់ និងកូនទាំង ២ បាន…

យោងតាមប្រភពព័ត៌មានពីហ្វេសបុកផេច កងពលតូចថ្មើរជើងលេខ៥១ បានផ្តល់ដំណឹងមកថា: ព័ត៌មានបឋម (បន្ទាយមានជ័យ) បុរសវ័យជាង៥០ឆ្នាំ ម្នាក់ បានបាត់ខ្លួនដោយសារទឹកជំនន់ បេីតាមសមត្ថកិច្ចបានអោយដឹងថា លោក ណាត លន អាយុជាង៥០ឆ្នាំ បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពរួចហេីយ

តែវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ លោកបាននាំកូនប្រុស២នាក់ ទៅមេីលផ្ទះ និងចង់យកឥវ៉ាន់ខ្លះៗនៅក្នុងផ្ទះ តែដោយសារផ្ទះគាត់នៅគល់ស្ពានរួមនឹងទឹកកំពុងហក់ឡេីងផងនោះ ក៏ធ្វេីអោយបាក់ដីជាប់ផ្ទះធ្លាក់ឪពុក និងកូនម្នាក់ទៅតាមទឹ ក។ ភ្លាមៗនោះកូនប្រុសរបស់គាត់បានតោងជាប់នឹងដេីមឈេី ព្រមទាំងបានគេសង្រ្គោះទាន់ពេលវេលា ដោយបុរសជាងឪពុករកពុំទាន់ឃេីញនោះឡេីយ៕

Related posts

Leave a Comment