ហានិភ័យ! ទំនេរពេក យកដា វទៅកាប់ ស៊ូជី របស់ក្រុមហ៊ុនជប៉ុនកំពុងសាងសង់ អស់១៥ដើម ហើយចុងក្រោយ….

យោងតាមប្រភពព័ត៌មានពីហ្វេសបុកផេច ការិ.ផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា: ឃាត់ខ្លួននជនស ង្ស័យម្នាក់ ពីបទធ្វើឲ្យខូចខាតដោយចេតនា កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០ វេលា ម៉ោង១៧និង០០នាទី នៅចំណុច លើផ្លូវវៀងក្រុង ដែលក្រុមហ៊ុនជប៉ុនកំពុងសាងសង់ ស្ថិតក្នុងភូមិអូរកណ្តោល ឃុំជ្រៃបាក ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនស ង្ស័យខាងលើមានឈ្មោះ កាំង កាន ភេទ ប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិ ឃុំកើតហេតុខាងលើ។ ដោយជននេះបានយកកាំបិ តដា វកា ប់ ស៊ូជី ដែលជាសញ្ញាដាក់លើផ្លូវកំពុងសាងសង់ ខូចខាតអស់ចំនួន ១៥ ដើម។ សមត្ថកិច្ចបានធ្វើការសាកសួរ និងកសាងសំនុំរឿងតាមនីតិវិធីបញ្ជូនទៅការិយាល័យជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ត៕

Related posts

Leave a Comment