ចិត្តល្អកម្ររកបាន សាស្ត្រាចារ្យសារព័ត៌មាន ឆាយ សុផល ប្រកាសផ្តល់កន្លែងស្នាក់នៅឥតគិតថ្លៃដល់បងប្អូនរងគ្រោះទឹកជំនន់

ជំនន់ទឹកភ្លៀង បានធ្វើឱ្យប្រជាពលរដ្ឋមិនថាតែនៅតាមបណ្តាខេត្ត ឬ ទីក្រុងនោះទេ មានការលំបាកជាខ្លាំង ជាពិសេសពិបាកក្នុងការរកទីទួលសុវត្ថិភាព ដើម្បីស្នាក់នៅគេចពីជំនន់ទឹកភ្លៀង ។

ដោយឡែក ក្នុងគ្រាជួបភាពលំបាកអាសន្ននេះដែរ សាស្ត្រាចារ្យសារព័ត៌មាន ឆាយ សុផល បានប្រកាសផ្តល់ជូនកន្លែងស្នាក់នៅដល់បងប្អូនរងគ្រោះទឹកជំនន់ទឹកភ្លៀង ឲ្យស្នាក់នៅមិនគិតថ្លៃក្នុងផ្ទះរបស់លោក។ ក្នុងនោះ សាស្ត្រាចារ្យសារព័ត៌មាន ឆាយ សុផល បានបន្ថែមទៀតថា លោក និង ភរិយា រ៉ាប់រងថ្លៃទឹកភ្លើងផងដែរ ក្នុងកំឡុងពេលេជួបបញ្ហានេះ។

សារលម្អិតបានប្រកាសដូចនេះថា ៖ «គោរពជូនបងប្អូន! ខ្ញុំមានផ្ទះមួយនៅក្បែរវត្តសន្សំកុសលមានប្រាំបន្ទប់ អាចស្នាក់នៅបានលើសពី១០នាក់! ខ្ញុំទុកជួលទេ តែពេលនេះមានបងប្អូនរងគ្រោះដោយទឹកជំនន់ ខ្ញុំអាចឲ្យស្នាក់នៅរហូតអស់ទឹកជំនន់! ទាំងទឹកទាំងភ្លើង ខ្ញុំរ៉ាប់រង! គ្រួសារកូនខ្ចី ឬមានក្មេងតូចៗ និងមនុស្សជរាជាអាទិភាព! ផ្ទះលេខ ១៥៤ ផ្លូវ ១២ BT (ផ្លូវតាផុន) សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ សូមទាក់ទងខ្ញុំ ឆាយ សុផល លេខទូរស័ព្ទ 017 535 535 ។ នេះជាអ្វីដែលខ្ញុំនិងភរិយាមានលទ្ធភាពអាចធ្វើបាន

Related posts

Leave a Comment