ធូរទ្រូងបន្តិច ទីបំផុតក្រពើដ៏ធំមួយក្បាល រួចចេញទាល់តែបានពីកសិដ្ឋាន ផ្អើលអស់អ្នកព្រែកកំពឹសមុននេះ

បើតាមការបង្ហោះពីក្រុមការងារវិទ្យ ABC Cambodia ​នៅមុននេះបន្តិចនៅទីបំផុតអ្វីដែលប្រជាពលរដ្ឋភ័យខ្លាចបានក្លាយជាការពិតហើយ នៅព្រលប់ថ្ងៃទី ១៧ ខែតុលា ២០២០ នេះក្រពដ៏ធំមួយក្បាលនៅព្រែកកំពឹសបានរួចចេញពីអាងចិញ្ចឹមបានសម្រេចទោះ មានការធានាថាមានសំណាញើការពារក៏ដោយ ។

ករណីនេះដែរនៅមិនទាន់មានការបញ្ជាក់ទេថា ក្រពើមួយក្បាលដ៏ធំនេះ ជាក្រពើដែលរួចចេញកាលពីថ្ងៃទី ១៥ តុលា នោះ ឬជាក្រពើថ្មីទៀតឡើយ តែបានធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភណាស់ ព្រោះមិនដឹងរួចចេញប៉ុន្មានក្បាលនោះទេ ដោយហេតុថានៅកសិដ្ឋានចិញ្ចឹមក្រពើ មានក្រពើរាប់ពាន់ក្បាលឯណោះ ៕

Related posts

Leave a Comment