ក្រោយលឺថាអាចជាករណីដេញចាប់ចោរ ទើបបុ ក និងថ យកិន! លោក​ ផែន វណ្ណះ បានចេញមកវែកញែកថា កុំអោយករណីថែមទៅជា…. (មានវីដេអូ)

នៅមុននេះបន្តិច លោក ផែន វណ្ណះ បានប្រតិកម្មបែបនេះថា: លឺដំណឹងមកថា​សាច់ញាតិ​ជនបង្ករ​ កំពុង​ផ្ដល់​ព័ត៌មាន​ថា​ជនរ ងគ្រោះ​ ជាចោរឆក់​ ហេីយ​ឈ្មោះ​ យ៉ាន់​ណា​ លីណា​ ពេទ្យ​ធ្មេញ​ ជាអ្នក​ដេញចាប់ចោរ​ក៏ជ្រុលចង្កូត​បុ កតែម្ដង​ ហេីយ​គ្មាន​ចេ តនា​សម្លា ប់​មនុស្ស​ទេ​ ។ ខ្ញុំមិនដឹងថា​ ជនរ ងគ្រោះ​ដែល​ស្លា ប់​ជាចោរឆក់​ ឬ​ យ៉ាងណា​នោះទេ​

តែ​ប្រទេស​កម្ពុជា​គ្មាន​ទោ ស​ប្រហា រ​ជីវិ ត​ទេ​ បេីទោះបី​អ្នកស្លា ប់​ជាចោរឆ ក់​ក៏ដោយ​ ។ ម្យ៉ាងទៀត​តាមរយៈ​វីដេអូ​បង្ហាញ​ថា​ រថយន្ត​ បុ កហេីយ​មិនស្លា ប់​ ថយក្រោយ​កិ នថែម​ទាល់តែស្លា ប់​។ បេីមិនមានចេតនាសម្លា ប់មនុស្សតេី​ថយក្រោយ​កិ នថែម​ធ្វើ​អ្វី​? សង្ឃឹមថា​សមត្ថកិច្ច​នឹងស្រាវជ្រាវ​ករណី​នេះ​អោយបានច្បាស់លាស់​ ដេីម្បី​បញ្ជាក់​ការ​ពិត​ ជៀសវាង​ មនុស្ស​ស្លា ប់​ហេីយ​គេចោទបន្ថែមមួយករណីទៀត​។

សូមរំលឹកថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២៣ និង៣០នាទីយប់ នៅចំណុច ផ្លូវ ១៧៣ ប្រសព្វផ្លូវ៣២៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មានករណីគ្រោះថ្នាក់ចរាចរ ណ៍មួយកើតឡើង រវាងរថយន្តម៉ាក Lexus NX 200T ពណ៌ខ្មៅ ពាក់ផ្លាក លេខភ្នំពេញ 2BH-8494 ជាមួយ ម៉ូតូម៉ាក Honda C125 ពណ៍ខ្មៅ ពាក់ផ្លាក លេខ កណ្តាល 1AI-3848 ។

រថយន្ត Lexus 200T បានបេីកបរតាមបណ្តោយផ្លូវ១៧៣ ទិសដៅពីជេីងទៅត្បូង ដល់កន្លែងកេីតបានបុ កម៉ូតូពីក្រោយ រួចបេីកថ យកិ នបន្ថែមទៀត បណ្តាលឲ្យអ្នកបេីកម៉ូតូ ស្លា ប់នៅកន្លែងកេីត ហេតុ និង អ្នករួមដំណេីរម៉ូតូ របួ សធ្ងន់ ។ អ្នកបេីកបររថយន្តបង្កមានឈ្មោះ យ៉ាន់ណា លីណា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរពេទ្យធ្មេញ (ឃាត់ខ្លួនបណ្តោះអាសន្ន ) ស្នាក់នៅផ្ទះលេខ៥អឹម ក្រុមទី៤ ភូមិព្រៃព្រីងខាងត្បូងទី១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ភាគីម៉ូតូជាជនរ ងគ្រោះបេីកបរដោយឈ្មោះ ខុន តុង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្លូវបេតុង ភូមិ០១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (ស្លាប់) និងអ្នករួមដំណេីរឈ្មោះ ពៅ ម៉ត់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅភូមិស្រះកែវ សង្កាត់ក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ( របួសធ្ង ន់ )។ សមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោកកំពុងតែរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕


Related posts

Leave a Comment