មើលហើយរន្ធត់ណាស់! ផ្ទះប្រជាពលរដ្ឋក្បែរព្រែក មានការបាក់ស្រុតចូលព្រែក នៅក្រុងតាខ្មៅ… (មានវីដេអូ)

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរព្រែកមួយកន្លែង បានជូនដំណឹងថា មានករណីបាក់ស្រុតផ្ទះចូលព្រែកកើតឡើង កាលពីព្រឹកម៉ោង ៤ ជាង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ដោយផ្ទះដែលរងគ្រោះគឺនៅក្បែព្រែក ដែលមានទីតាំង នៅភូមិព្រែកថី ឃុំរកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល បង្កអោយមានការភ្ញាក់ផ្អើលជាខ្លាំង។

ដោយយោងទៅតាមវីដេអូដែលមានបងប្រុសម្នាក់នៅកន្លែងកើតហេតុ បានផ្តិតយកស្ថានភាពផ្ទះដែលមើលទៅពិតជាគួរឲ្យខ្លាច ដោយសារតែទម្រង់ផ្ទះ គឺបានបាក់ និងបាតផ្ទះបានហើបចេញពីដី ប្រុងនឹងបាក់ទៅក្រោយទៅហើយ ក្នុងនោះបងប្រុសបានឲ្យប្រជាជនដែលរស់នៅក្បែរព្រែកមានការប្រុងប្រយ័ត្នឲ្យខ្ពស់ផងដែរ៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Related posts

Leave a Comment