ថាមែនៗ! លោក ផែន វណ្ណះ ប្រតិក ម្មព្រលះខ្លាំងៗរឿងជនជិះឡានបុកគេ ហើយថយគិតឲ្យស្លា ប់ ហើយក៏ផ្តាំទៅអ្នកហ៊ានរត់ការករណីនេះថា… (មានវីដេអូ)

ដូចប្រិយមិត្តជ្រាបហើយថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២៣ និង៣០នាទីយប់ នៅចំណុច ផ្លូវ ១៧៣ ប្រសព្វផ្លូវ៣២៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មានករណីគ្រោះថ្នាក់ចរាចរ ណ៍មួយកើតឡើង រវាងរថយន្តម៉ាក Lexus NX 200T ពណ៌ខ្មៅ ពាក់ផ្លាក លេខភ្នំពេញ 2BH-8494 ជាមួយ ម៉ូតូម៉ាក Honda C125 ពណ៍ខ្មៅ ពាក់ផ្លាក លេខ កណ្តាល 1AI-3848 ។

រថយន្ត Lexus 200T បានបេីកបរតាមបណ្តោយផ្លូវ១៧៣ ទិសដៅពីជេីងទៅត្បូង ដល់កន្លែងកេីតបានបុ កម៉ូតូពីក្រោយ រួចបេីកថ យកិ នបន្ថែមទៀត បណ្តាលឲ្យអ្នកបេីកម៉ូតូ ស្លា ប់នៅកន្លែងកេីត ហេតុ និង អ្នករួមដំណេីរម៉ូតូ របួ សធ្ងន់ ។ អ្នកបេីកបររថយន្តបង្កមានឈ្មោះ យ៉ាន់ណា លីណា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរពេទ្យធ្មេញ (ឃាត់ខ្លួនបណ្តោះអាសន្ន ) ស្នាក់នៅផ្ទះលេខ៥អឹម ក្រុមទី៤ ភូមិព្រៃព្រីងខាងត្បូងទី១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ភាគីម៉ូតូជាជនរ ងគ្រោះបេីកបរដោយឈ្មោះ ខុន តុង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្លូវបេតុង ភូមិ០១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (ស្លាប់) និងអ្នករួមដំណេីរឈ្មោះ ពៅ ម៉ត់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅភូមិស្រះកែវ សង្កាត់ក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ( របួសធ្ង ន់ )។ សមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោកកំពុងតែរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។

ដោយលែកនៅក្នុងយប់នេះផងដែរ លោក ផែន វណ្ណះ ក៏បានចេញមុខប្រតិ កម្មទៅលើករណីខាងលើនេះ ដោយសារតែមើលទៅពិតជាសាហា វពេក ដោយលោកផែន វណ្ណះ ពិតជាមិននឹកស្មានថាជនបង្កនេះ ប្រកបការងារជាគ្រូពេទ្យធ្មេញឡើយ ព្រោះមិននឹកស្មានថាមនុស្សប្រកបមុខរបរបែបនឹង ហ៊ានធ្វើរឿងចឹងឡើយ៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

Related posts

Leave a Comment