ជួយស៊ែរឲ្យម្ចាស់ផ្ទះលិចទឹកបានដឹងផង! មានចោរលួចគាស់ចូលផ្ទះរបស់គាត់ យកទ្រព្យសម្បត្តិហើយ ត្រូវបានសមត្ថកិច្ចជួយបិទទ្វាអោយវិញ និងសូមឲ្យម្ចាស់ផ្ទះទៅ… (មានវីដេអូ)

កាលពីម្សិលមិញ សម្តេចតេជោ សុំអោយមានការយកចិត្តទុកដាក់ចំពោះទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលរងគ្រោះព្រោះជំនន់ទឹកភ្លៀង ដោយខ្លាចមានជនឆ្លៀតឱកាសចូលគាស់ និងលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ យ៉ាងណាមិនទាន់បាន១ថ្ងៃពេញលេញផង ពេលនេះមានករណីនេះកើតឡើងហើយ។

ដោយយោងតាមហ្វេសបុកផេចឈ្មោះ វណ្ណណេង Vanneng បានបង្ហោះសារជាដំណឹងថា: សូមប្រកាស-ស្វែងរកម្ចាស់ផ្ទះលេខ86 ផ្លូវលេខ4បេ បុរីពិភពថ្មីគួរស្រូវទី3 សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ចុះមកពិនិត្យនឹងដាក់ពាក្យបណ្តឹងករណីមានចោរគាស់ផ្ទះ ។ សូមបង-ប្អូនជួយចែករំលែកអោយដល់ម្ចាស់ផ្ទះនេះផង សូមអរគុណ បច្ចុប្បន្នកងកម្លាំងកងពលដឹកជញ្ជូនលេខ 99 បានយកខ្សែចង់បណ្តោះអាសន្ន ៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Related posts

Leave a Comment