លឿនរហ័សមែន! ឃាត់ខ្លួនបានហើយនៅល្ងាចនេះ ជនដែលបើកឡានបុ កអ្នកជិះម៉ូតូ ហើយថយមកកិ នបន្ថែម រហូតគ្នាស្លា ប់… (មានវីដេអូ)

យោងតាមហ្វេសបុកផេចរបស់លោក ផែន វណ្ណះ បានជូនព័ត៌មានដ៏សាហា វមួយថា: បេីកបុ កមិនទាន់ស្លា ប់ ថយមកកិ នសម្លា ប់តែម្ដង តាមមេីល វីដេអូ នេះ មិនមែន ជា ករណី គ្រោះថ្នា ក់ ចរាចរណ៍ ទេ តែ អាច ជា ករណី ឃា ត ក ម្ម គិត ទុក មុន ច្រើន ជាង ព្រោះ ជនប ង្ករ

បុកសម្លា ប់ ហេីយ ខ្លាច ជនរ ងគ្រោះ មិនស្លា ប់ ជនប ង្ករ បានថយរថយន្ត មកកិ នថែម និងបានបេីកភ្លេីងបញ្ចាំងមេីលទៀត ។ ហេតុ ការណ៍ ដ៏សាហាវឃោរឃៅនេះ បានកេីតឡេីង នៅ វេលា ម៉ោង ២៣ :២៤ នាទី យប់ ថ្ងៃ ទី ១៥ តុលា ឆ្នាំ ២០២០ ។ សូមសមត្ថកិច្ច មេត្តា ស្រាវ

ជាវ ករណី នេះផង ខ្ញុំ ជឿជាក់ ថា កាមេរ៉ា សុវត្ថិភាព តាមដងផ្លូវ អាចជា ពន្លឺ ស្រាវជ្រាវ រក ជនស ង្ស័យ ឃេីញ ។ ជាពិសេស មាន សាក្សី ២-៣ នាក់ បានចេញ មកមេីលដែរ សង្ឃឹមថា សាក្សី នឹង ស្គាល់ ស្លាក លេខ រថយន្ដ ជនល្មេីស ជាក់ ជាពុំខាន ។ ប្រភព ៖ សុផាណា អ្នកចូលចិត្ត ផុស។

យ៉ាងណាក្រោយរំលងបានប៉ុន្មានម៉ោងមក លោក ផែន វណ្ណៈ បានផ្តល់ព័ត៌មានបន្ថែមមកទៀតថា: លោកឧត្ដមសេនីយ៍ ទោ ចេវ ហាក់ ស្នងការ រង នគរបាល រាជធានី ភ្នំពេញ ទទួល បន្ទុក ចរាចរណ៍ បានអោយ PVNN ដឹងថា ករណី គ្រោះថ្នាក់ ចរាចរ ណ៍ បុ កហេីយថ យកិន បណ្ដាល អោយ មនុស្ស ស្លា ប់ នោះ គឺ កេីតឡេីងនៅ ចំណុច ផ្លូវ ១៧៣ កែងផ្លូវ ៣២៨ សង្កាត់ ទួលស្វាយព្រៃ ១ ខណ្ឌ បឹងកេងកង វេលា ម៉ោង ២៣:៣០ នាទី ថ្ងៃ ទី ១៥ ខែ តុលា ឆ្នាំ ២០២០ ដោយរថយន្ត បានបេីក បុក ម៉ូតូ ជនរ ងគ្រោះ ពីក្រោយ ។

ជនប ង្ករ ឈ្មោះ យ៉ាន់ ណា លីណា ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ ពេទ្យ ធ្មេញ ស្នាក់នៅ ផ្ទះ លេខ ៥ អឹម ក្រុម ទី ៤ ភូមិ ព្រៃព្រីង ខាងត្បូង ទី ១ សង្កាត់ ចោម ចៅ ២ ខណ្ឌ ពោធិ៍ សែនជ័យ ។ រថយន្ដ ជនបង្ករ ម៉ាក Lexus NX 200 T ស្លាក លេខ ភ្នំពេញ 2BH-8494 ភ្នំពេញ ។

សមត្ថកិច្ច នគរបាល ចរាចរណ៍ រាជធានី ភ្នំពេញ បានឃាត់ខ្លួន ជនប ង្ករ នៅ ថ្ងៃ ទី ១៦ ខែ តុលា ឆ្នាំ ២០២០ ។ លោកឧត្ដមសេនីយ៍ ទោ ចេវ ហាក់ បានបន្តថា ថ្ងៃ ស្អែក សមត្ថកិច្ច របស់ លោក នឹងបញ្ជូនសំណុំរឿង ករណី នេះ ទៅ អយ្យការ អម សាលា ដំបូង រាជធានី ភ្នំពេញ ដេីម្បី ចាត់ការ បន្ត តាមច្បាប់ ។ បច្ចុប្បន្ន ជនរ ងគ្រោះ កំពុងតំកល់ធ្វេីបុណ្យ នៅ វត្ត សំរោង អណ្ដែត ។ មហាជន បានថ្កោល ទោស ចំពោះ ទង្វើ ព្រៃផ្សៃ របស់ អ្នក បេីកបរ យ៉ាន់ ណា លីណា និងសូមអោយ តុលាការ ផ្ដន្ទាទោស ជនបង្ករ អោយបាន ធ្ងន់ធ្ងរ ។

Related posts

Leave a Comment