លោកឧកញ៉ា ឌួង ឆាយ នេះគឺជាពេលដែលយើងត្រូវសាមគ្គីរួមរួបគ្នាដើម្បីជួយពូមីងបងប្អូនយើងក្នុងស្មារតីអ្នកជាតិនិយមដែលស្នេហាជាតិ និងប្រជាជាតិ ហើយព្រះអង្គ គូ សុភាព លោកនឹង….

ដូចប្រិយមិត្តបានជ្រាបហើយថា ប៉ុន្មានថ្ងៃមកនេះ ប្រទេសកម្ពុជាបានរងគ្រោះព្រោះទឹកជំនន់​បន្ដ​បង្ក​ភាព​វឹកវរ​នៅតាម​តំបន់​ជាច្រើន​នៅ​ប្រទេស​កម្ពុជា ​ដែល​បាន​ឆក់យក​ជី វិ ត​មនុស្ស​យ៉ាង​ហោច​ណាស់ 14 នាក់​នៅ​ទូទាំងប្រទេស ក្នុងនោះដើម្បីចូលរួមជួយ លោកឧកញ៉ា ឌួង ឆាយ និងលោកជំទាវ ដេត ម៉ាលីណា ព្រមទាំងបុត្រ បានចូលរួមបរិច្ចាគថិវិកាផ្ទាល់ខ្លួនរហូតដល់ ១០ ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។

មិនត្រឹមតែប៉ុន្នោះ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ លោកឧកញ៉ា ឌួង ឆាយ បានប្រកាសព័ត៌មានបន្ថែមទៀតថា: នេះគឺជាពេលដែលយើងត្រូវសាមគ្គីរួមរួបគ្នាដើម្បីជួយពូមីងបងប្អូនយើងក្នុងស្មារតីអ្នកជាតិនិយមដែលស្នេហាជាតិ និងប្រជាជាតិ។ អញ្ជើញជាធីបតីតំណាងអោយយើងទាំងអស់គ្នាដើម្បីចុះចែកអំណោយជំនួយរបស់ពូមីងបងប្អូនទាំងអស់គ្នា ពិតជាមហាកិត្តិយសណាស់សំរាប់រូបខ្ញុំបាទ

សូមជួយ SHARE! នេះជាលើកទី 1 ដែលខ្ញុំបាទសូមធ្វើការរៃអង្គាស និងគៀរគរអំពាវនាវដល់ពូមីងបងប្អូនចូលរួមបរិច្ចាកដើម្បីទិញអង្ករ មី ទឹកត្រី និងទឹកសុីអីវ យកទៅជួយចែកជូនពូមីងបងប្អូនដែលរងគ្រោះដោយទឹកជំនន់នៅខេត្តពោធសាត់ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ខ្មែរជួយខ្មែរ សង្គមដែលគួរអោយរស់នៅគឺចាប់ផ្តើមពីយើងទាំងអស់គ្នានៅវិថីមនុស្សធម៍៕

Related posts

Leave a Comment