ថាមែនៗ! ក្រោយផ្ទុះការរិះគ ន់ ពេលនេះ ផ្លូវ​ ៦០ម៉ែត្រ​ ដូរស្លាកកំណត់ល្បឿនថ្មីវិញហេីយ​…

នៅមុននេះបន្តិច យោងតាមហ្វេសបុកផេចរបស់លោក ផែន វណ្ណះ បានបញ្ជាក់ថា: ផ្លូវ​ ៦០ម៉ែត្រ​ ដូរស្លាកកំណត់ល្បឿនថ្មីវិញហេីយ​ ! បន្ទាប់​ពី​មហាជន​​រិះគ ន់ច្រេីន​អំពី​ការដាក់​ស្លាក​កំណត់​ល្បឿន​ ៤០​ គីឡូម៉ែត្រ​ក្នុង​មួយម៉ោង​ នៅ​មហាវិថី​តេជោ​ (​ ផ្លូវ​ ៦០​ ម៉ែត្រ​ )​ និងបានសំណូមពរ​អោយដាក់ការកំណត់ល្បឿង​ ៦០​ គីឡូម៉ែត្រ​ក្នុង​មួយម៉ោង​

សំរាប់​រថយន្ដ​តូច​ និង​ ៤០​ គីឡូម៉ែត្រ​ក្នុង​មួយម៉ោង​សំរាប់​រថយន្ដ​ធំ​ ឥលូវ​ ខាង​មន្ទីរ​សាធារណការ​ និង​ ដឹក​ជញ្ជូន​ រាជធានី​ភ្នំពេញ​ បានឯកភាព​តាម​សំណូមពរ​មហាជន​ហេីយ​ ។សូម​អរគុណ​ដល់​ មន្ទីរ​សាធារណការ​ និង​ ដឹក​ជញ្ជូន​ រាជធានី​ភ្នំពេញ​ ជា​ពិសេស​ សាលារាជធានី​ភ្នំពេញ​ ដែល​បាន​យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​ជូនប្រជាពលរដ្ឋ​ ។ ទោះបី​ជាយ៉ាង​នេះ​ក្ដី​ សូមបងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រេីប្រាស់​ផ្លូវ​នេះ​សូមមេត្តា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​អោយបាន​ម៉ឺងម៉ាត់​ ដេីម្បី​សុវត្ថិភាព​ខ្លួនអ្នក​ គ្រួសារ​អ្នក​ និង​ សង្គម​ជាតិ​យេីង​ ។

Related posts

Leave a Comment