ជួយស៊ែរឲ្យប្រុងប្រយ័ត្នផង! នេះជាចោរដែលមានជំនាញ ធ្វើសកម្មភាពជាច្រើនកន្លែង គាស់បានគ្រប់យ៉ាង សូម្បីតែជញ្ជាំងថ្ម ហើយប្រើឧបករណ៍ដូចជា….

កាលពីពេលថ្មីៗនេះ បងប្រុសដែលមានគណនីហ្វេសបុកឈ្មោះ Bun Rony បានបង្ហោះសារអោយបងប្អូនអ្នកមានហាងលក់ទូរស័ព្ទមេត្តាប្រុងប្រយ័ត្ន ដោយលោកបានរៀបរាប់អំពីចោរម្នាក់​ដែលមានជំនាញច្បាស់លាស់ ហើយធ្វើសកម្មភាពជាច្រើនកន្លែង ក្នុងនោះលោកបានបញ្ជាក់ប្រាប់ថា:

មួយរយះនេះមាន​ ចោរគាស់ផ្ទះ​ ចោរលួច​ ចោរចោះតំបូល​ ចោរកាត់សោរ​ ចោរកាត់ជញ្ជាំងមានច្រេីនណាស់​ សូមបងប្អូនមេត្តាមានការប្រុងប្រយត្ន័ខ្ពស់។ បេីមានពត៌មានណាដែលទាក់ទងនឹងចោរដូចរូបខាងលេីនេះសូមមេត្តាទាក់ទងមកខ្ញំបាទផ្ទាល់ក៏បាន។ ដូចជាក្នុងករណីនេះ​ ចោរបានចូលតាមផ្ទះដែលចាក់សោរចោល​ ហេីយកាត់ជញ្ជាំងចូលមកយកតែម្តង។

ចោរនេះបេីតាមមេីលភិនភាគ វាគឺជាមនុស្សតែមួយ​ តែងតែមកម្នាក់ឯង មានជំនាញច្បាស់លាស់​ ចេះកាត់ជញ្ជាំង​ មានធុងហ្គាស​ ចេះកាត់សោរ​ ចេះផ្សារ​ អតីតប្រាកដណាស់ជាជាងសំណង់​ ធ្វេីសកម្មភាពច្រេីនកន្លែង​ ច្រេីនករណី​ ក្នុងរូបភាពស្រដៀងគ្នា​។ សូមបងប្អូន​អ្នកលក់ទូរសព្ទ័ត្រូវមានការប្រុងប្រយត្ន័ខ្ពស់​

ហេីយ​ជួយ​ Share តៗគ្នាដើម្បីឲ្យបងប្អូនយើងបានយល់​ និងបានដឹង ជាពិសេសបងៗសម្ថកិច្ច រកមុខវាឲ្យឃើញ ដើម្បីកុំឱ្យវាមានឱកាសធ្វើសកម្មភាពលើបងប្អូនយើងផ្សេងទៀត។ រឿងកេីតឡេីងយូរដែរហេីយ​ តែគ្រាន់តែផុសឱ្យបងប្អូនមានការប្រុងប្រយត្ន័ព្រោះចោរមិនទាន់ចាប់បាននៅឡេីយទេ៕


Related posts

Leave a Comment