កាន់តែអាណិត! ក្នុងទិដ្ឋភាពបុណ្យស ព ប្តីយំអង្គុយមុខស ពប្រពន្ធ កូន៧ឆ្នាំ យំងាកមើលរូបថតម្តាយ ក្រោយពីគាត់បាន….

ដូចប្រិយមិត្តបានជ្រាប់ហើយថា នារីម្នាក់ បានស្លា ប់ភ្លាមៗ ក្រោយពីជិះម៉ូតូធ្លាក់លូ ខណៈកំពុងតែភ្លៀងខ្លាំង ស្របពេលមានទឹកពេញផ្លូវទៀតនោះ។ ចំពោះរឿងហេតុនេះដែរ បានកើតឡើងនៅវេលាម៉ោង៦:១៨នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយនារីជាជនរ ងគ្រោះ មានឈ្មោះថា​ ជា រដ្ឋា អាយុ៣៣ ឆ្នាំ ហើយទើបសម្រាលកូន បាន៧ខែតែប៉ុណ្ណោះ តែជាអកុសល ពេលនេះ ជនរងគ្រោះ ក៏បានបា ត់ប ង់ជី វិ ត ចោលកូនតូចរបស់ខ្លួន។

ក្នុងនោះ អ្នកដែលឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា នារីជនរងគ្រោះ បានជិះម៉ូតូស្កុបពី ពណ៌ស ជិះពីជើង មកត្បូង រួចមកដល់កើតហេតុ ស្រាប់តែ ជិះធ្លាក់លូ ផ្កាប់មុខ រួចភ្លាមៗនោះ ប្រជាពលរដ្ឋ ក៏បានធ្វើចល នាបេះដូ ង តែជាគួរឲ្យសោកស្តាយ រូបនាងបានបា ត់បង់ ជី វិ តបាត់ទៅហើយ។ យ៉ាងណាមិញស ពរបស់ជនរងគ្រោះ ក៏បានយកទៅធ្វើបុណ្យ ទៅតាមប្រពៃណីខ្មែរផងដែរ នៅស្រុកកំណើត ផងដែរ។ ដូច្នេះសូមមេត្តា មានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ នៅពេលធ្វើដំណើរ ខណៈទឹកភ្លៀង បានធ្វើឲ្យទឹកហូរហៀរគ្រប់ទីកន្លែងដែលបណ្តាលឲ្យ មានរឿងហេតុអាក្រក់ជាច្រើនជាយថាហេតុ។

ហើយអ្វីដែលគួរឲ្យខ្លោចចិត្តនោះគឺ យោងតាមគណនីហ្វេសបុកមិត្តភក្តិរបស់ជនរងគ្រោះខាងលើ បានបង្ហោះរូបភាពដ៏កំសត់ និងសារថា: សូមអោយចែទៅអោយសុខ ណាចែណា :sob: កើតជាតិណាណា សូមចែ រស់ជុំគ្រួសារពេញមួយជីវិត :sob: ពួកយើងទាំងអស់គ្នានិងចងចាំចែជារៀងរហូត ហេតុអីមនុស្សល្អៗឆាប់បាត់បង់ទៅស្រួលៗមេស។ ចំនែកឯរូបភាពវិញ កូន ៧ ខែ របស់នារីរងគ្រោះបានក្រឡេកមកមើលរូបថតម្តាយ ប្តីអង្គុយយំ មុខកន្លែងតម្កល់ស ពប្រពន្ធ មើលហើយពិតជាគួរឲ្យអាណិតណាស់៕

Related posts

Leave a Comment