ជូនពរគាត់ម្នាក់មួយមាត់មកបងប្អូន! ថោកកំរិតកំពូល បុរសម្នាក់ ដើររៃអង្គាសបច្ច័យថាចូលបុណ្យស​ព​ឪពុក​របស់​អភិបាល​ខណ្ឌ​ និង​កុហក​ថា​ ធ្វើ​តាម​បញ្ជារ​របស់​អភិបាល​ខណ្ឌ​ ហើយ…

នៅ រសៀល ថ្ងៃ ទី ១៥ ខែតុលា ឆ្នាំ ២០២០ នេះ រដ្ឋបាល ខណ្ឌចំការមន បាន ប្រកាស ឲ្យ ដឹង ថា មាន ជនខិលខូច មួយ រូប ដែល មិន ស្គាល់ បុណ្យ និង បាប បាន ដើរ បោក បញ្ឆោត និង ដើរ រៃ អង្គាស បច្ច័យ ដើម្បី ចូល បុណ្យស ព ឪពុក របស់ អភិបាល ខណ្ឌ និង កុហក ថា ធ្វើ តាម បញ្ជារ របស់ អភិបាល ខណ្ឌ ទៀត ផង ។

យ៉ាងណាមិញ រដ្ឋបាល ខណ្ឌចំការមន បាន ប្រកាស ជូនដំណឹង ដល់ សាធារណៈជន ប្រជាពលរដ្ឋ ពិសេស អ្នក ប្រើប្រាស់ បណ្ដាញ សង្គម ទាំងអស់ ថា កាលពី រសៀល ថ្ងៃ ទី ១២ ខែតុលា ឆ្នាំ ២០២០ ឧបាសក ទុ យ ធិ ន ត្រូវជា ឪពុក បង្កើត របស់ លោក ថេ ង សុ ថុ ល អភិបាល នៃ គណៈ អភិបាល ខណ្ឌចំការមន បាន ទទួលមរណៈភាព ដោយ រោគាពាធ ហើយ ជាមួយ គ្នា នេះ ផេ ក របស់ រដ្ឋបាល ខណ្ឌចំការមន ដែល មានឈ្មោះ ថា « រដ្ឋបាល ខណ្ឌចំការមន »

ក៏ បាន ធ្វើការ ផ្សព្វផ្សាយ សេចក្ដីជូនដំណឹង ស្ដី ពី មរណៈទុក្ខ នេះ ដើម្បី អោយ ញាតិ មិត្ត ជិត ឆ្ងាយ នៃ សព បាន ជ្រាប ។ប្រភព ដដែល បាន បន្ត ថា « ប៉ុន្តែ ផ្ទុយ ទៅ វិញ នៅ ព្រឹក ថ្ងៃ ទី ១៥ ខែតុលា ឆ្នាំ ២០២០ នេះ មាន ជនខិលខូច បាន ឆ្លៀតឱកាស នេះ កេង យក ផល ចំណេញ ផ្ទាល់ខ្លួន ដើរ រៃ អង្គាស បច្ច័យ ដើម្បី ចូល បុណ្យសព ដោយ បាន និយាយ ថា ធ្វើ ទៅ តាម ការ ណែនាំ របស់ លោក ថេ ង សុ ថុ ល អភិបាល នៃ គណៈ អភិបាល ខណ្ឌចំការមន នៅ តាម លំនៅ ដ្ឋា ន ទីតាំង អាជីវកម្ម និង ក្រុមហ៊ុន ឯកជន នានា ក្នុង មូលដ្ឋាន សង្កាត់ ទាំង ៥ នៃ ខណ្ឌចំការមន » ។

រដ្ឋបាល ខណ្ឌចំការមន បាន បន្ត ថា « ចំពោះ សកម្មភាព ខាងលើ នេះ រដ្ឋបាល ខណ្ឌចំការ មន សូម ធ្វើការ ច្រានចោល និង បដិសេធ ទាំងស្រុង ព្រមទាំង ថ្កោលទោស ចំពោះ ទ ង្វើ រ ដ៏ ថោកទាប របស់ ជនខិលខូច ដែល បាន យក ឆ្លៀតឱកាស យក មរណៈទុក្ខ នេះ មក កេង យក ប្រយោជន៍ ផ្ទាល់ខ្លួន ហើយ ជាមួយ គ្នា នេះ ផង ដែរ សូម ជម្រាប ជូន ថា ទាំង រដ្ឋបាល ខណ្ឌ ចំការមន ក៏ ដូច ជា លោក អភិបាល ខណ្ឌ ពុំ បាន ចាត់ មន្ត្រី ឬ បុគ្គល ណាមួយ អោយ ដើរ រៃ អង្គាស បច្ច័យ ដើម្បី ចូល បុណ្យសព របស់ ឪពុក លោក នោះ ទេ » ៕

Related posts

Leave a Comment