ច្បាស់ហើយ! ក្រពើទម្ងន់ ៣០ គីឡូ ពិតជាបានរួចចេញពីអាងខណៈពេលជំនន់ទឹកភ្លៀងកំពុងឡើង ប៉ុន្តែម្ចាស់ប្រាប់ថា កុំបារម្ភព្រោះក្រពើបាន… (មានវីដេអូ)

យោងតាមប្រភពព័ត៌មាន បង ម៉េង អ្នកសារព័ត៌មាន បានបញ្ជាក់ថា: ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៥.១០.២០២០ លោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស បានទទួលស្គាល់ថា៖ ពិតជាមានករណីសត្វក្រពើ រួចចេញពីអាងចិញ្ចឹមប្រាកដមែន!។ លោកបន្តថា៖ រួចចំនួន១ក្បាលប៉ុណ្ណោះ ដែលមានទម្ងន់ប្រមាណជាង៣០គីឡូក្រាម វាបានរួចនៅចន្លោះម៉ោងជាង៨ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០

នៅកសិដ្ឋានចិញ្ចឹមក្រពេីមួយកន្លែង ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ចំពោះមូលហេតុនៃការរួចចេញសត្វក្រពើនេះដែរ លោកចៅសង្កាត់បញ្ជាក់ថា៖ ទឹកជនលិចដល់អាង ប៉ុន្តែអាងគេនោះមានរនាំងដែកការពារដែរ ស្របពេលទឹកជំនន់កំពុងវាយលុកលិចលង់ ផ្លូវ ផ្ទះសម្បែង ទ្រព្យសម្បត្តិ ស្ទើរគ្រប់រាជធានី.ខេត្ត ជាពិសេសគឺខេត្តកំពង់ស្ពឺ កណ្ដាល ខណ្ឌដង្កោ រាជធានីភ្នំពេញតែម្ដង ដែលមានព្រំប្រទល់ជាប់គ្នា ហើយចរន្តទឹកហូរប្រសព្វជាប់គ្នាទៀត ក្រពើធំបានរួចចេញពីទ្រុងបាត់ទៅ

ហេីយម្ចាស់ កសិដ្ឋាន ក៏បានជូនដំណឹងដល់ អាជ្ញាធរសង្កាត់ បានដឹងផងដែរ ។ «ចុះបើក្រពើនោះហែលចល័តទីតាំង ចូលបឹងចូលទន្លេ.ព្រែក.? អាចនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋឬក្មេងៗមិនខានឡើយ.. នេះជាដំណឹងបឋម ដែលខ្ញុំបាទម៉េងទទួលបានជំហានដំបូងប៉ុណ្ណោះ សង្ឃឹមថា អាចនឹងរកឃេីញវាវិញទៅចុះ ដោយក្ដីគោរពរាប់អាន….៕

Related posts

Leave a Comment