អបអរសាទរ! នៅមុននេះបន្តិច តូតា សម្រាលកូនបានដោយជោគជ័យ ហើយមុខកូនរបស់អ្នកនាងស្អាតគួរឲ្យខ្នាញ់ណាស់….

នៅវេលាមុននេះបន្តិច តារាសម្ដែង ម៉ាក សែនសូនីតា (តូតា) ទើបតែបានស្វាគមន៍សមាជិកថ្មីមកកាន់ជីវិតគ្រួសាររបស់នាង ដោយនាងទើបតែសម្រាលបានកូនដំបូងទុកជាចំណងដៃជាមួយស្វាមីជាទីស្រលាញ់ ក្រោយរៀបការ និងពរពោះជាច្រើនខែកន្លងមកនេះ។

ជាមួយនឹងដំណឹងដ៏សែនរីករាយនេះផងដែរ យើងឃើញថា គ្រប់បណ្ដាមហាជន ក៏ដូចជាហ្វេនៗទាំងអស់ បាននាំគ្នាផ្ញើពាក្យអបអរសាទរដល់តារារូបនេះគ្រប់គ្នា។ ពិសេសនោះ គឺអ្នកនៅក្នុងរង្វង់គ្រួសាររបស់តារាស្រីរូបនេះ ពួកគេពិតជាមានក្ដីត្រេកអរជាខ្លាំង ដោយបានឃើញក្មេងតូចដ៏គួរឲ្យក្នាញ់នេះ។ គួរបញ្ជាក់ផងដែរថា តារាសម្ដែង តូតា បានចូលរោងរៀបមង្គលការតាមប្រពៃណីជាមួយស្វាមី កាលពីអំឡុងខែ កុម្ភៈកន្លងទៅ យ៉ាងអធិកអធមនិងមានភ្ញៀវចូលរួមយ៉ាងកុះករផងដែរ៕ ទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment