ទឹកចិត្តកងទ័ពសង្គ្រោះ! ទាំងយប់ទាំងថ្ងៃ ពួកគាត់អស់កម្លាំង យកដីជាគ្រែ យកមេឃជាដំបូល ដើម្បីបងប្អូនរងគ្រោះពីទឹកជំនន់…

ដូចជាបងប្អូន បានឃើញស្រាប់ទៅហើយ ក្នុងមួយរយៈពេលនេះ គ្រោះធម្មជាតិទឹកជំនន់ កំពុងតែបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរ ទៅដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នីមួយៗ មិនថានៅក្នុងភ្នំពេញ ឬបណ្តាខេត្តមួយចំនួន ដែលលិចទឹក រហូតពួកគាត់ ត្រូវសម្រេចចិត្តចាកចេញពីទីលំនៅ ដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ។

ជាមួយគ្នានោះដែរ កងកម្លាំងជាច្រើន ដែលត្រូវបានបែកចែក ឲ្យការពារ និងជួយបងប្អូនដែលរងគ្រោះ ព្រោះទឹកជំនន់ ក៏ពួកគាត់ មិនឲ្យបងប្អូនអស់សង្ឃឹម លើពួកគាត់នោះដែរ ដោយខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីជួយសង្គ្រោះ បងប្អូន ឲ្យទាន់ពេលវេលា ព្រោះមិនចង់ឲ្យអ្នកណា រងគ្រោះដល់អាយុជីវិត

ព្រោះតែទឹកជំនន់នោះទេ។ ជាពិសេស នៅពេលចុះទៅជួយបងប្អូនខ្មែរ បងៗកងកម្លាំង ត្រូវបានគេលួចថត ខណៈរង់ចាំជម្លៀសបងប្អូន ចេញពីទឹកជំនន់ ដោយពួកគាត់ បានគេងសម្រាកផ្ទាល់លើដី ដោយមិនខ្វល់ពីអ្វីគ្រប់យ៉ាង ព្រោះពួកគាត់ គិតសុវត្ថិភាពប្រជាពលរដ្ឋ ជារឿងសំខាន់ ក្នុងគ្រាលំបាកមួយនេះ។យ៉ាងណាមិញ ការលះបង់របស់បងៗកងកម្លាំង បានធ្វើឲ្យមហាជន មានការសរសើរ ដែលយកពេលវេលាបងប្អូនខ្មែរជាធំ ហើយក៏មិនខ្វល់កន្លែងដែលពួកគាត់ ត្រូវសម្រាកនោះដែរ ទោះត្រូវគេងលើដី យកមេឃជាមុងក៏ដោយ ឲ្យតែបានជួយប្រជាពលរដ្ឋបានមុនសិន៕

Related posts

Leave a Comment