ត្រៀមអ្នករ ងគ្រោះនៅកំពង់ស្ពឺ! ថៅកែពេជ្រ ទ្រី​ ដាណា និងពូ ម៉ៅ ចេញរៀបចំស្បៀងទាំងយប់ សម្រាប់ជួយបងប្អូនខ្មែរនៅទីនោះថ្ងៃស្អែកនេះ… (មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបហើយថា ថៅកែពេជ្រ ទ្រី ដាណា និងពូ ម៉ៅ បាននាំយកអំណោយទៅចែកជូនបងប្អូនដែលរងគ្រោះព្រោះជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ដោយអស់ទឹកប្រាក់ ២ ម៉ឺនដុល្លារួចមកហើយ ដោយលែកនៅយប់នេះវិញ ថៅកែពេជ្រ ទ្រី ដាណា និងពូ ម៉ៅ

បានបញ្ចេញសកម្មភាពទាំងយប់ត្រៀមស្បៀង ក៏ដូចជាអំណោយជាច្រើនទៀត សម្រាប់ចែកជូនបងប្អូននៅឯខេត្តកំពង់ស្ពឺ និងតំបន់មួយចំនួនទៀត។ ដោយក្នុងនោះ ថៅកែពេជ្រ ទ្រី ដាណា មិនខ្វល់ពីការនឿយហត់ឡើយ គឺស្លៀកពាក់រូបគេងយប់ មកជួយរៀបចំឥវ៉ាន់ឲ្យទាន់ពេល សម្រាប់ត្រៀមចេញទៅកំពង់ស្ពឺថ្ងៃស្អែកនេះតែម្តង៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

Related posts

Leave a Comment