ឃើញប្រជាជនមានទុក្ខព្រោះគ្រោះធម្មជាតិ! លោកឧកញ៉ា ទៀ វិចិត្រ បានបរិច្ចាកជាថវិការរហូតដល់ទៅចំនួន….

យោងតាមហ្វេសបុកផេចរបស់ KPS BreakingNews បានឲ្យដឹងថា: គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការងារ មនុស្សធម៌ ក្នុងការចូលរួមជួយប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀងកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា

ដែលសម្តេចបានអំពាវនាវដល់បងប្អូនរួមជាតិ ចូលរួមធ្វើការងារមនុស្សធម៌ទាំងអស់គ្នា ក្នុងគោលបំណងជួយសង្គមជាតិ (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក) លោកឧកញ៉ា ទៀ វិចិត្រ បានចូលរួមឧបត្ថម្ភថវិកា ចំនួន ប្រាំមុឺនដុល្លា។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ថវិកាទាំងអស់នេះ លោកឧកញ៉ាប្រគល់ជូនតាមរយៈឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា🇰🇭🇰🇭៕

Related posts

Leave a Comment