ចេះទៅរួច! ឪពុកបង្កើត មិនដឹងគិតអី ចាប់កូនស្រីខ្លួនឯងរំ លោ ភ ពេលគ្នាកំពុងរៀន ហើយលើកទី២ គឺពេលគ្នាកំពុង….

កាលពីវេលាម៉ោង ៨និង២០នាទី ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះខ្ញែរបានទទួលពាក្យបណ្ដឹងពីឈ្មោះ ឈុន តឿន ភេទស្រី អាយុ ៥៤ឆ្នាំ មានទីលំភូមិស្វាយចេក ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ បានប្ដឹងរាយការណ៍ថា៖ឈ្មោះ ណៃ ចន្ថា ភេទប្រុស អាយុ ៥៧ឆ្នាំ (ត្រូវជាឪពុកបង្កើត) បានចា ប់បំពា នសេ ពស ន្ថវ: (លើកូនស្រីបង្កើត) របស់ខ្លួនឈ្មោះ ម ព ជ រ ភេទស្រី អាយុ ២០ឆ្នាំ ។ ក្រោយពីទទួលបណ្ដឹងបានភ្លាមកម្លាំងបានធ្វើការសាកសួរបំភ្លឺលើជនរ ងគ្រោះ និងនាំយកទៅមណ្ឌលសុខភាពសំបូរ។ ជនរ ងគ្រោះឈ្មោះ ម ព ជ រ ភេទស្រី អាយុ ២០ឆ្នាំ មានទីលំនៅភូមិស្វាយចេក ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ។ បានឆ្លើយបំភ្លឺថា៖ លើកទី១ ៖ នៅខែកក្កដាឆ្នាំ២០២០ មិនចាំថ្ងៃ វេលាម៉ោង ៣និង០០នាទីរសៀល (ជនរងគ្រោះ) កំពុងអង្គុយរៀនលើផ្ទះម្នាក់ឯង( ឱពុកបង្កើត) របស់ខ្លួនឈ្មោះ ណៃ ចន្ថា បានឡើងមកចាប់ខ្ទប់មាត់ និងគំរា មថា បើស្រែកអញនិងផ្តា ច់ជី វិ តចោល ពេលនោះឈ្មោះ ណៃ ចន្ថា បានធ្វើសកម្មភាពលើជនរងគ្រោះបានសម្រេច០១ដង។

លើកទី២ ៖ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ២និង០០នាទីរសៀលជនរងគ្រោះ កំពុងបញ្ចូលភ្លើងទូរស័ព្ទក្នុងបន្ទប់លើផ្ទះ ស្រាប់តែឈ្មោះ ណៃ ចន្ថា (ជាឪពុកបង្កើត) បានចូលទៅក្នុងបន្ទប់ក៏ចាប់ខ្ទប់មាត់ ហើយគំរា មថា បើស្រែកឲ្យគេដឹងអញនិងសម្លាប់ចោល បន្ទាប់មកក៏ធ្វើសកម្មភាពបានសម្រេច០១ដងទៀត។

បច្ចុប្បន្នកម្លាំងជំនាញ ស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍កោះខ្ញែរ បានឃាត់ខ្លួនជនស ង្ស័យឈ្មោះ ណៃ ចន្ថា ភេទប្រុស អាយុ ៥៧ឆ្នាំ មានទីលំនៅភូមិស្វាយចេក ឃុំកោះខ្ញែរស្រុកសំបូរ ខេត្តក្រចេះ ។ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសំបូរ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ចូនទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕

Related posts

Leave a Comment