ប្រកាសអាសន្នហើយ! អភិបាលខេត្តកំពង់ស្ពឺ ថាយ៉ាងយូ ២ម៉ោងទៀត ទឹកនិងបុកទៅក្រុងច្បារមនទាំងមូល ដូច្នេះសូមត្រៀមខ្លួន ដោយ….

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ យោងតាមគណនីហ្វេសបុករបស់ ឯកឧត្តម វុី សំណាត អភិបាល នៃគណនៈអភិបាលខេត្តកំពង់ស្ពឺ បានជូនជាដំណឹងថា: សូមគោរពជម្រាបជូនពុកម៉ែមាមីងបងប្អូនមេត្តាជ្រាបថានៅ 2 ម៉ោងទៀត(ម៉ោង១៦) ទឹកជំនន់នឹងកើតមាននៅចំណុច

ភូមិរលោង ព្រៃស្លឹក កាហែង ភូមិកាប់ទូក ភូមិភ្នំដី ភូមិថ្មីភូមិ ក្រវៀន ព្រៃបេង តាំងក្រូច សំពៅ និយាយរួមគឺក្រុងច្បារមនទាំងមូលហើយនិងស្រុកសំរោងទងមួយចំណែកមួយផ្នែក។ សេចក្តីដូចបានជម្រាបជូនខាងលើសូមពុកម៉ែមាមីងបងប្អូនដែលមានភូមិពាក់ព័ន្ធទាំងអស់ប្រញ៉ាប់ រើអីវ៉ាន់ឡើងដាក់លើទីទួលសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ជាងនេះទៅទៀត ត្រូវត្រួតពិនិត្យទៅលើចាស់ជរា កុមារដែលងាយរងនូវផលប៉ះពាល់មុនគេ។ សូមអរគុណ!៕

Related posts

Leave a Comment