ម្ចាស់បទ ជាប់រវល់ លោក សាន ផានិត លែងរវល់រឿងស្នេហាទៀតហើយ រវល់រើឥវ៉ាន់ ចេញពីផ្ទះ ព្រោះទឹកលិចអស់នៅបូរីពិភពថ្មី ផ្សារត្រពាំងថ្លឹង… (មានវីដេអូ)

ជឿជាក់ថាប្រិយមិត្តបានស្គាល់មកហើយ តារាចម្រៀងជើងចាស់ លោក សាន ផានិត ដែលមានឈ្មោះបោះសម្លេងជាខ្លាំងកាលពីជំនាន់មុន ហើយពេលពេលបច្ចុប្បន្នលោកក៏នៅតែបន្តចេញបទចម្រៀងថ្មីៗមួយផងដែរ។ ដោយលែកនៅថ្ងៃនេះ ក្រោយពីចោលផ្ទះប្រហែលជា​ ៤ ថ្ងៃ

ដោយសារតែទឹកលិច ដែលមានទីតាំងនៅបុរីពិភពថ្មី ផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ លោក សាន ផានិត បានមកមើលផ្ទះជាថ្មី បានត្រឹមពោលពាក្យថាអាណិតផ្ទះណាស់ មុខផ្ទះធ្លាប់តែជួបជុំផឹកស៊ី តែពេលនេះលិចអស់ ក្នុងនោះលោកក៏បានយករថយន្តមកដឹកឥវ៉ាន់ចាំបាច់ចេញពីផ្ទះផងដែរ៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

Related posts

Leave a Comment