ក្រោយផ្អើលរឿងអាងក្រពើនៅក្រុងតាខ្មៅ សមត្ថកិច្ចបានចុះទៅមើលភ្លាមៗ និងបានឲ្យម្ចាស់ផ្ទះធ្វើកិច្ចសន្យា ឯអាងទឹកគឺមានលក្ខណៈ…

ដូចប្រិយមិត្តបានជ្រាបហើយថា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ខណៈពេលជំនន់ទឹកភ្លៀងនៅតែបន្តកើនឡើង ប្រជាពលរដ្ឋដែលរស់នៅព្រែកសំរោងក្រុងតាខ្មៅ បានផ្ញើសារមកកាន់សារព័ត៌មាន ហង្សតូច ថា: ព្រោះដោយសារមានការលិចទឹកខ្លាំង ប្រជាពលរដ្ឋកំពុងមាន​ការ​ព្រួយ​បារម្ភ

​ខ្លាំង​ចំពោះអាងចិញ្ចឹមក្រពេីមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិព្រែកសំរោង៣ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ ស្នេីរដល់សមត្ថកិច្ច​និងអាជ្ញាធ​រមូលដ្ឋាន​ ចុះពិនិត្យមេីល​ផង​ ព្រោះទឹកកាន់តែឡេីងខ្លាំង​ កៀកៗអាង​ចិញ្ជឹមក្រពេីហេីយ…. (ព្រឹកថ្ងៃទី១៤ ខែតុលា​ ឆ្នាំ២០២០នេះ)៕

យ៉ាងណាក្រោយពីទទួលបានដំណឹងភ្លាម លោកអធិការ បានបញ្ជាអោយកំលាំងប៉ុស្ត៍សហការជាមួយក្រុមប្រឹក្សាសង្កាត់ មេភូមិព្រែកសំរោង៣ ដោយបានអញ្ជើញម្ចាស់ទីតាំងអោយមានការប្រុងប្រយត្ន័ដោយភ្ជាប់និង កិច្ចសន្យាម្ចាស់ទីតាំងផងដែរ។ តាមការចុះត្រួតពិនិត្យយើងបាន សង្កេតឃើញនៅជុំវិញនៃទីតាំងមាន របងពទ្ធ័ជុំវិញមានកំពស់៣ម៉ែត្រហើយក្នុងអាងចិញ្ចឹមក្រពើមានរាបអិតមានកំពស់៣ម៉ែត្រកន្លះផងដែរ៕ ប្រភពរូប បង ចៅ ដោក

Related posts

Leave a Comment