មិននិយាយតែមាត់ទទេ ពេជ្រ សោភា បរិច្ចាគថរិកា ១ពាន់ដុល្លារ​ ជួយប្រជាពលរដ្ឋ ជួបគ្រោះទឹកជំនន់

ជាការពិតណាស់ ប្រទេសកម្ពុជាយើង គ្រប់បណ្ដាខេត្តមួយចំនួន ក៏ដូចជារាជធានីភ្នំពេញ គឺកំពុងទទួលរងនូវការខូចខាតច្រើន ដោយសារតែភ្លៀងនៅតែបន្តធ្លាក់មិនឈប់ឈរ រហូតក្នុងតំបន់ខ្លះ មានការជន់លេចប៉ះពាល់ដល់ប្រជាពលរដ្ឋយើងជាច្រើនគ្រួសារផងដែរ។

ទន្ទឹមនឹងនេះ ក៏មានមហាជន និងបណ្ដាសិល្បករ សិល្បការិនីខ្មែរជាច្រើន បាននាំគ្នាសម្ដែងក្ដីព្រួយបារម្ភ ដោយបានបង្ហោះសារនិងរូបភាពដ៏មានអត្តន័យ បន់ស្រន់ឲ្យកម្ពុជាជៀសផុតពីរឿងទាំងនេះ នៅលើបណ្ដាញសង្គម ហើយក្នុងនោះ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព ពេជ្រ សោភា ក៏ជាផ្នែកមួយក្នុងចំណោមតារាទាំងនោះផងដែរ ដោយបានចូលរួមក្នុងការបង្ហាញក្ដីព្រួយបារម្ភចំពោះរឿងមួយនេះដែរ។

អ្វីដែលពិសេស ថ្មីៗនេះ បើយោងតាមគណនីហ្វេសប៊ុក លោក ហេង ឡុង ប្រធានសមាគមសិល្បករខ្មែរ បានឲ្យដឹងថា ពេជ្រ សោភា ទើបតែបានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួន ចំនួន ១ពាន់ដុល្លា ដើម្បីជួយដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសាគ្រោះទឹកជំនន់ តាមការអំពាវនាវរបស់រាជរដ្ឋាភិបាលយើងផងដែរ។

យ៉ាងណាមិញ តាមរយៈដំណឹងមួយនេះ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រ ពោលពាក្យសរសើរចំពោះទឹកចិត្តដ៏ល្អ របស់តារាស្រីរូបនេះគ្រប់គ្នា ហើយក៏គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលតារាចម្រៀងស្រីរូបនេះ បានធ្វើអំល្អៗជួយដល់់សង្គមបែបនេះ ព្រោះកាលពីមុនៗ រាល់ពេលដែលប្រទេសជាតិមានបញ្ហា នាងក៏ធ្លាប់បានជួយសង្គមច្រើនមិនចាញ់សិល្បករដទៃៗឡើយ៕

Related posts

Leave a Comment