សុំខ្លាចហើយ! លោកស្រីមេឃុំ ខំប្រឹងយកគ្រឿងចក្រមកកាយដើម្បីរំដោះទឹក ស្រាប់តែបុរសចំណាស់ម្នាក់ មករារាំងមិនអោយកាយ ព្រោះប៉ះផ្លូវគាត់ដើរទៅស្រែ… (មានវីដេអូ)

មានករណីមួយបានធ្វើឲ្យមហាជនក្នុងបណ្តាញសង្គមមានការហួសចិត្តជាខ្លាំង ក្រោយពីគណនីហ្វេសបុកឈ្មោះ ជីវិត តស៊ូ បានបង្ហោះវីដេអូមួយអំពីការប៉ះសំដីគ្នារវាងលោកស្រីមេឃុំ ដែលបានយកគ្រឿងចក្រមកកាយដើម្បីរំដោះទឹក ព្រោះខ្លាចជន់លិចដល់ផ្ទះអ្នកភូមិ

ប៉ះពាល់ដល់ពលរដ្ឋដែលនាំអោយខូចខាតធ្ងន់ធ្ងរ ប៉ុន្តែត្រូវបានបុរសម្នាក់មករារាំងមិនអោយកាយ ព្រោះប៉ះពាល់ដល់ផ្លូវដើរទៅស្រែរបស់គាត់។ ក្រោយពីបានមើលចប់ហើយ មហាជនពិតជាងើយឆ្ងល់ និងពោលពាក្យថា: សួស្តី បងប្រលាយនិងនៅម្តុំណាវិញដែរបង? – បានមេឃំុល្អ – យ៉ាប់ម៉ងវើយ – បេីជាដីចឲំណីផ្លូវរបស់រដ្ឋបេីវាប្រឆាំងហៅប៉ូលីសវៃខ្នោះសិនទៅចាំដោះស្រាយក្រោយ។ យ៉ាងណាមិនទាន់មានការបញ្ជាក់ពីទីតាំង និងថ្ងៃកើតហេតុនៅឡើយទេ៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Related posts

Leave a Comment