រំភើបជំនួស! នារីខ្មែរដែលប្រកាសឲ្យគេជួយពីប្រទេសចិន ក្រោយត្រូវគេធ្វើបា ប២ឆ្នាំ ពេលនេះត្រូវបានរំដោះយកមកទីកន្លែងសុវត្តិភាពហើយ ដោយរកឃើញនៅឯ….

ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ មហាជនជាច្រើនបានសម្តែងការអាណិតអាសូរដល់នារីម្នាក់ដែលកំពុងតែជាប់នៅចិន ២ ឆ្នាំ ក្រោយត្រូវគេបោក ដោយសារតែទ្រាំទៀតលែងបាន នារីរូបនេះបានលួចចេញវីដេអូតាមបណ្តាញសង្គមហ្វេសបុក ដោយនៅក្នុងគណនីហ្វេសបុករបស់នាង

ផ្ទាល់មានឈ្មោះថា រីណា រីណា បានរៀបរាប់ទាំងទឹកភ្នែកថា: សូមសម្តេច ហ៊ុន សែន ជួយដល់ខ្ញុំផង ខ្ញុំចាញ់បោកគេមកដល់ប្រទេសចិន ២ ឆ្នាំហើយ គឺធ្វើបាបឆ្អែតឆ្អន់អស់ហើយ មានជំងឺក៏មិនយកខ្ញុំទៅពេទ្យ ហើយខ្ញុំចង់ត្រលប់ទៅផ្ទះវិញណាស់ ទោះបីជាលើកចុងក្រោយ ក៏ចង់បានជួបគ្រួសារវិញនៅប្រទេសខ្មែរ។

យ៉ាងណាក្រោយពីទទួលបានដំណឹងនេះភ្លាម រដ្ឋាភិបាលកម្ពុជាបានបើកការស្រាវជ្រាវ និងបានរំដោះនារីខ្មែរខាងលើបានហើយ នេះបើយោងតាមគណនីហ្វេសបុកឈ្មោះ ញុំ ស្រលាញ់ កម្ពុជា បានរៀបរាប់ថា: ជួយបានហើយ 13.10.2020 ពលការិនីម្នាក់ ដែលបានស្នើសុំជំនួយ ពីសម្តេចតេជោ ហ៊ុន សែន

ជួយដើម្បីបានវិលត្រឡប់ពី ប្រទេសចិន មកកម្ពុជាវិញនោះ ត្រូវបានរកឃើញហើយ នៅខេត្តជីជាំង ប្រទេសចិន និងត្រូវបានអន្តរាគមន៍ រំដោះឲ្យមកស្នាក់នៅបណ្តោះអាសន្ន នៅស្ថានអគ្គកុងស៊ុលប្រចាំទីក្រុងសៀងហៃ ដើម្បីរង់ចាំ រៀបចំបំពេញបែបបទ បញ្ជូនត្រឡប់មកកម្ពុជាវិញ នៅចុងខែតុលា ឆ្នាំ២០២០ នេះ។ គណនីហ្វេសប៊ុកឈ្មោះ_រីណា_រីណា មានឈ្មោះពិតគឺ សែម ស្រីពេជ្រ ( SEM SREY PHECH) កើតថ្ងៃទី 16.05.1994 មានស្រុកកំណើត នៅភូមិល្វាត្បូង ឃុំល្វា ស្រុកចំការលើ ខេត្តកំពង់ចាម៕

Related posts

Leave a Comment