ចប់បាត់! កីឡាករ Cristiano Ronaldo ធ្វើតេស្ត វិជ្ជមាន កូវីដ ១៩

ដោយយោងតាមសារពត៌មាន BBC ឲ្យចុះផ្សាយថា ខ្សែប្រយុទ្ធរបស់ក្រុមសេះបង្កង់ Juventus បានធ្វើ តេស្ត វិជ្ជមាន កូវីដ ១៩ ខណៈពេលដែលគាត់កំពុងបំពេញកាតព្វកិច្ចអន្តរជាតិ ។

កីឡាករ Cristiano Ronaldo នឹងខាតខានចូលលេងប្រកួតពេល ព័រទុយហ្កាល់ ត្រូវប៉ះជាមួយស៊ុយអែតបន្ទាប់ពីបានធ្វើតេស្តវិជ្ជមាន Covid-19 ។

សហព័ន្ធបាល់ទាត់ព័រទុយហ្កាល់បានបញ្ជាក់ពីព័ត៌មាននេះនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយកាលពីថ្ងៃអង្គារដែលសរសេរថា“ Cristiano Ronaldo មិនត្រូវបានអនុញ្ញតិ្តឲ្យចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិបន្ទាប់ពីការធ្វើតេស្តវិជ្ជមានសម្រាប់ កូវីដ ១៩ ដូច្នេះគាត់នឹងបានជួយក្រុមព័រទុយហ្កាល់ ក្នុងជំនួបជាមួយស៊ុយអែតទេ។

Related posts

Leave a Comment