ក្តៅៗ! សូមប្រុងប្រយ័ត្នផង មុននេះ ទំនប់ស្តុកទឹកពី៥ ទៅ៧ លានម៉ែត្រត្រីគុណ ត្រូវបានទឹកវ៉ៃបំបាក់បាត់ហើយ នៅឯ…

នៅមុននេះបន្តិចយោងតាមគណនីហ្វេសបុករបស់ ឯកឧត្តម វុី សំណាត អភិបាល នៃគណនៈអភិបាលខេត្តកំពង់ស្ពឺ បានជូនជាដំណឹងថា: សូមគោរពជូនដំណឹងដល់ពុកម៉ែមាមីងបងប្អូនដែល រស់នៅក្នុង ស្រុកភ្នំស្រួច (ឃុំចំបក់ ឃុំតាំងសំរោង ឃុំតាំងស្យា និងឃុំមហាសាំង )

និងមួយផ្នែកនៃស្រុក សំរោងទង (ឃុំតាំងក្រូច) ទាំងអស់មេត្តាជ្រាបថា នៅវេលាម៉ោង១៦ រសៀលនេះទំនប់ចំការតែ ដែលមានសមត្ថភាពស្តុកទឹកពី៥ ទៅ៧ លានម៉ែត្រត្រីគុណ បានបាត់ហើយ។ ដូច្នេះសូមពុកម៉ែមាមីងបងប្អូនដែលរស់នៅតាមបណ្ដាឃុំពាក់ព័ន្ធ

ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅប្របនឹងមាត់ស្ទឹងសូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ។ ក្នុងន័យនេះដែរ សូមអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សូមមេត្តាយកចិត្តទុកដាក់នៅក្នុងការរក្សាកម្លាំងដើម្បីទុកចុះជួយបងប្អូនប្រជាពលរដ្ឋនៅពេលដែលគាត់ត្រូវការសង្គ្រោះ ៕ សូមអរគុណ!

Related posts

Leave a Comment