ក្រតែខ្លួនតែមានចិត្ត! អតីតកីឡាករប្រដាល់ វង្ស ណយ ដកលុយសន្សំទិញស្បៀងសម្រាប់ជួយដល់ប្រជាពលរដ្ឋខ្មែរដែលរងគ្រោះដោយសារតែទឹកជន ដែលមានចំនួនដល់ទៅ…

យោងតាមហ្វេសបុកផេចរបស់លោក Heng Loong បានបង្ហោះសារអំពីទឹកចិត្តអតីតកីឡាករប្រដាល់ លោក វង្ស ណយ ដែលសព្វថ្ងៃជាអ្នកលក់ងៀតក្របី បានដកប្រាក់ខ្លួនឯងដែលខំសន្សំ ទៅទិញមីចំនួន 40 កេស សម្រាប់ជួយដល់ប្រជាពលរដ្ឋខ្មែរដែលរងគ្រោះព្រោះជំនន់ទឹកភ្លៀងនៅតាមខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។

ជាក់ស្តែងលោក Heng Loong បានរៀបរាប់ថា: ទោះមិនមែនជាឧកញ៉ា ក៏កីឡាករប្រដាល់ល្បីឈ្មោះ វង្ស ណយ សុខចិត្តសន្សំថវិការទិញមី៤០កេះតូច ជួយឧបត្ថម្ភប្រជាពលរដ្ឋនៅខេត្តដែលរងគ្រោះទឹកជំនន់នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបងតាមរយៈខ្ញុំបាទ។ សូមជូនពរប្អូនប្រុស និងក្រុមគ្រួសារឲ្យមានសុខភាពល្អ និងកាន់តែរីកចម្រើនដើម្បីបន្តជួយសង្គមយើងទាំងអស់គ្នា។ :pray::pray::pray::pray:៕

Related posts

Leave a Comment