លោកឧកញ៉ាចិត្តធម៌ ឌួង ឆាយ បរិច្ចាគថវិកា១០ម៉ឺនដុល្លារ និង អំពាវនាវដល់សប្បុរសជនចូលរួមមូលនិធិជួយ(តាម ABA)ដល់ពលរដ្ឋដែលរងគ្រោះទឹកជំនន់

នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ឧកញ៉ា ឌួង ឆាយ និងលោកជំទាវ ដេត ម៉ាលីណា ព្រមទាំងបុត្រ បានចូលរួមបរិច្ចាគថិវិកាផ្ទាល់ខ្លួនរហូតដល់ ១០ ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មាន Fresh News ។ ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋ រក្សាសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ ជាពិសេសប្រជាពលរដ្ឋដែលស្ថិតនៅតំបន់ដែលកំពុងរងគ្រោះដោយទឹកជំនន់ ត្រូវជម្លៀសរកទីទួលសុវត្ថិភាព ។ សម្ដេចក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់សង្គ្រោះបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា និង សូមបន្តចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះ ទឹកជំនន់ ព្រមទាំងកាត់បន្ថយ ឱ្យបានជាអតិបរមានូវការលំបាកនិងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា និង សូមអរគុណដល់សប្បុរសជននានាដែលបានចូលរួមឧបត្ថម្ភជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះ ៕

ដោយទឹកចិត្តអាណិតអាសូរដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នាពេលកន្លមក លោកឧកញ៉ា ឌួង ឆាយ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសអំពាវនាវដល់សប្បុរសជនចូលរួមមូលនិធិថវិកាតាមរយៈលោកផ្ទាល់ ដើម្បីយកទៅជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នោះ។

លោកបានអំពាវនាវយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវពុកម៉ែបងប្អូនចូលមូលនិធិសប្បុរសធម៌ទាំងអស់គ្នា ដើម្បីប្រជាពលរដ្ឋខ្មែរដែលរងគ្រោះដោយទឹកជំនន់ សូមចូលរួមជួយគ្នាក្នុងគ្រាអាសន្ន»។

ជាមួយគ្នានោះ លោកឧកញ៉ា ឌួង ឆាយ ក៏បានបង្ហាញគណនីធនាគារ ABA របស់លោកសម្រាប់់ឱ្យសប្បុរសជនចូលរួមមូលនិធិថវិកាពីចម្ងាយផងដែរ ដែលមានលេខ៖ 001660000 Duong Chay៕

ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋ រក្សាសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ ជាពិសេសប្រជាពលរដ្ឋដែលស្ថិតនៅតំបន់ដែលកំពុងរងគ្រោះដោយទឹកជំនន់ ត្រូវជម្លៀសរកទីទួលសុវត្ថិភាព ។ សម្ដេចក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់សង្គ្រោះបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា និង សូមបន្តចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះ ទឹកជំនន់ ព្រមទាំងកាត់បន្ថយ ឱ្យបានជាអតិបរមានូវការលំបាកនិងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា និង សូមអរគុណដល់សប្បុរសជននានាដែលបានចូលរួមឧបត្ថម្ភជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះ ៕

Related posts

Leave a Comment