យុវជន​សំរាម ​ត្រូវ​បាន​ក្រុម​ហ៊ុន​វិនិយោគ​ក្នុង​ស្រុក​មួយ​ បាន​ធ្វើ​ការ​បណ្តាក់​ទុន​លើផ្ទៃដី ១០ហិចតា ដើម្បីផលិតចំណីអាហារសុវត្តិភាពដូចជា ចិញ្ចឹមដង្កូវ ចិញ្ចឹមត្រី ចិញ្ចឹមបង្កង ចិញ្ចឹមខ្យង​ ដោយ​មាន​ការ​ចំណាយ​ទុនរហូតដល់ទៅ

ជឿជាក់​ថា​ប្រិយមិត្តធ្លាប់​បានដឹងហេីយអំពី​សកម្មភាព​​របស់​យុវជន​មួយក្រុម​មាន​គ្នាប្រមាណជាង​១០នាក់​ បាន​នាំគ្នា​ប្រមូល​ផ្ដុំ​បង្កើត​ជាកំលាំងក្រោមការដឹកនាំដោយ​បុរស​សង្ហារ​ សាន្ត​ ដារ៉ា​វីដ​ ដែលកាលពី​ដំបូង​ពួកគេ​បាន​បោះ​ជំហាន​​នាំគ្នា​ប្រមូល​សំរាម​នៅ​ម្តុំ​ប្រឡាយ​លូ​បឹងត្របែក​ ទម្រាំ​តែអាច​ប្រមូល​សំរាម​ចេញអស់នោះគឺបាន​ចំណាយ​ពេល​អស់​ជាច្រើន​ថ្ងៃ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា​មិញ​ នៅ​ព្រឹក​មិញ​នេះ​ ថ្ងៃ​ទី​០១​ ខែ​កក្កដា​ ឆ្នាំ​២០២០​ យោង​តាម​រយៈ​គណនី​ផេក​ហ្វេសប៊ុក​ យុវជន​សំរាម​ បាន​ប្រាប់​ពី​ដំណឹង​ដ៏​ល្អមួយទៅកាន់​មហាជន​ ដោយ​មាន​ខ្លឹមសារ​រៀប​រាប់​ដូចតទៅ​៖«កុំបំផ្លាញអ្នកដទៃដើម្បីខ្លួនឯង!

សុំទោសបងប្អូន! រឿងបញ្ហាក្ស័យធនរត់តាមស្នេហា ឬ ធ្វើការរំសាយក្រុមយុវជនសំរាម​ ព្រោះតាមរកស្នេហ៍ គឺសុទ្ធតែជាព័ត៌មានក្លែងក្លាយដែលក្រុមអ្នកវិភាគមួយចំនួនគាត់បង្កើតឡើងតាមរយៈរូបភាពចេញពីការសម្តែងវីដេអូប៉ុណ្ណោះ ខ្ញុំក៏មិនបានប្រកាន់ខឹងនឹងអ្វីដែលគាត់សសេរដែរ ប៉ុន្តែថ្ងៃនេះឆ្លៀតឱកាសដែលកើតមានការផ្សព្វផ្សាយរឿងអាស្រូវនេះផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំក៏ចង់ជំរាបទៅបងប្អូនប្រជាជនដោយផ្ទាល់ថា ក្នុងរយៈពេលប៉ុន្មានខែមកនេះ​ ពួកយើងព្យាយាមបង្កើតបណ្តាញក្រុមយុវជនថ្មីមួយទៀត មានឈ្មោះថា កសិករទំនើង ដែលកំពុងធ្វើការងារទាក់ទងទៅនឹងកសិកម្ម នៃការផលិតចំណីអាហារសុវត្តិភាពដូចជា ចិញ្ចឹមដង្កូវ ចិញ្ចឹមត្រី ចិញ្ចឹមបង្កង ចិញ្ចឹមខ្យង នៅលើផ្ទៃដី ១០ហិចតា ក្រោមការបណ្តាក់ទុនរបស់ក្រុម

អ្នកវិនិយោគក្នុងស្រុក ដែលជឿជាក់លើក្រុមយើង និង មានក្តីរំពឹងទុកលើការជឿនលឿនផ្នែកកសិកម្មកម្ពុជា ស្រលាញ់ប្រទេសជាតិ ដោយមានការចំណាយទន់លើសពីកន្លះលានដុល្លា ដូច្នេះហើយទើបខ្ញុំមានក្តីរំពឹងទុកទៅលើការជាវរថយន្តបូមធូលី ក៏ដូចជាមានមហិចតាសង់អគារខ្ពស់សំរាប់លើកទឹកចិត្តដល់បុគ្គលដែលមានឆន្ទៈទាំងអស់គ្នា។​ សូមអរគុណ មានឱកាសរើសសំរាមជាមួយគ្នា»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment