មិនសរសើរមិនបាន! លោកស្រី ទ្រី ដាណា ចុះទឹកយកអំណោយចែកជូនដល់លោកយាយ និងប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជន់ ដល់ផ្ទះតែម្តង ហើយថែមទាំង… (មានវីដេអូ)

នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ យោងតាមហ្វេសបុកផេចផ្លូវការរបស់លោកស្រី ទ្រី ដាណា បានបញ្ជាក់ប្រាប់ថា: នាងខ្ញុំ និងស្វាម៉ី មកដល់ខេត្តបាត់ដំបងហើយ នាំយកអំណោយ អង្ករ 10តោន, មីម៉ាម៉ា 60កេះធំ ស្មើនឹង 360កេះតូច, ត្រីខ 50កេះធំ ស្មើនឹង 500យួរ ​ទឹកស៊ីអ៊ីវ 500យួរ

សរុបជាថវិកា ជាងមួយម៉ឺនដុល្លារ មកប្រគល់ជូនលោកពូ ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដើម្បីចូលរួមជួយជនរងគ្រោះដោយទឹកជំនន់។ សូមអរគុណដល់លោកពូអភិបាលខេត្ត ឃើញគាត់ខិតខំជួយប្រជាជន ហើយក៏អរគុណដល់កម្លាំងមានសមត្ថកិច្ច អាធ្ញាធរ

ដែលបានជួយគ្នាក្នុងពេលលំបាកនេះ​:pray::pray::pray:ព្រឹកមិញនេះបានរួមដំណើរជាមួយលោកពូ ងួន រតនៈ ទៅចែកអំណោយជូនប្រជាជនផ្ទាល់ ដោយនាងខ្ញុំបានបន្ថែមថវិកា មួយគ្រួសា ៥ម៉ឺនរៀលទៀត និងបានចូលបច្ច័យកសាងវត្ត 1000$ បន្ថែម។ នេះជាអ្វីដែលនាងខ្ញុំអាចធ្វើបាន អាចចែករំលែក តាមលទ្ធភាព :blush::blush::blush: នាងខ្ញុំនឹងបន្តរហូត តាមសមត្ថភាពនិងធនធានរបស់នាងខ្ញុំ៕ សូមទស្សនាវីដេអូខាងក្រោមនេះ:


Related posts

Leave a Comment