ប្ដីខំអង្វរឲ្យមកវិញដោយសុវត្ថិភាព តែអកុសលមិនអាចសង្គ្រោះបាន ទីបំផុត សពស្ដ្រីត្រូវទឹកគួចពេលជិះទូកទៅសម្រាលកូននោះ រកឃើញហើយ

កាល​ពី​ព្រឹក​ថ្ងៃ​ទី ១២ ខែ​តុលា ឆ្នាំ ២០២០ កន្លង​ទៅ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មូយ ដោយ​ស្ត្រី​រៀប​នឹង​សម្រាល​កូន​ម្នាក់ ត្រូវ​ជួប​គ្រោះ​យ៉ាង​រន្ធត់ ដោយ​ការ​ក្រឡាប់​ទូក និង​ត្រូវ​ទឹក​ហូរ​គួច​យក​ទៅ​បាត់។ ហេតុការណ៍នេះ កើតឡើងនៅខេត្ត Thua Thien Hue ប្រទេស វៀតណាម។

ភ្លាមៗ មនុស្ស​បាន​នាំ​គ្នា​ទៅ​ជួយ​សង្គ្រោះ​នាង​ដែរ ប៉ុន្តែ​សំណាង​អាក្រក់ ដោយ​សារ​ទឹក​ជំនន់​មាន​ការ​ហូរ​ខ្លាំងក្លា​ពេក ធ្វើ​ឲ្យ​ពួកគេ​មាន​ផលវិបាក​មិន​អាច​ជួយ​បាន ។ ក្រោយ​ត្រូវ​ទឹក​ហូរ​នាំ​យក​ប្រពន្ធ​ទៅ​បាត់​មិន​ដឹង​ដល់​ទី​ណា ប្ដី​របស់​ស្ត្រី​រងគ្រោះ បាន​ស្រែក​ទ្រហ៊ោ​យំ​ដោយ​ក្ដី​រន្ធត់ និង​លើក​ដៃ​សំពះ​សុំ​អង្វរ​ឲ្យ​រូប​នាង បាន​ត្រឡប់​មក​វិញ​ដោយ​សុខ​សុវត្ថិភាព ។ ជា​អកុសល នៅ​រសៀល​ក្នុង​ថ្ងៃ​កើតហេតុ​ដដែល ប្រធាន​គណកម្មការ​ស្រុក Phong Dien ខេត្ត Thua Thien Hue បាន​និយាយ​ថា ពួកគេ​បាន​រក​ឃើញ​សាកសព​របស់​ស្ត្រី​ពពោះ​ដ៏​កម្សត់​រូប​នោះ​ហើយ ។ ស្ត្រី​រង​គ្រោះ​មាន​ឈ្មោះ​ថា Hoang Thi Phuong អាយុ ៣៥ ឆ្នាំ រស់​នៅ​ក្នុង​ភូមិ Phuong Hop ។ សាកសព​របស់​នាង​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ម៉ោង​ប្រមាណ ១

Related posts

Leave a Comment