មិននិយាយតែមាត់ទទេនោះទេ ព្រាប សុវត្ថិ កំពូលតារាចម្រៀងដំបូងផ្ដល់អង្ករជាច្រើន ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់

ដោយមិនមើលនឹងភ្នែកកំពូលតារាចម្រៀង ព្រាប សុវត្ថិ ប្រចាំផលិតកម្ម Galaxy Navatra បានបរិច្ចាគជាអង្ករចំនួន ២ តោនជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់នៅខេត្តបាត់ដំបង និង ខេត្តពោធិ៍សាត់ ។ នេះបើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកហេង ឡុង ប្រធានសមាគមសិល្បករកម្ពុជា ។

លោក ហេង ឡុង បានសរសេររៀបរាប់បែបនេះថា៖ «សូមគោរពអរគុណដល់គ្រួសារតារាចំរៀង ព្រាប សុវត្ថិ បានឧបត្ថម្ភអង្ករ ២ តោន ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ សូមជូនពរដល់ក្រុមគ្រួសារបង ឲ្យជួបតែសេចក្តីសុខ និងរីកចម្រើនដើម្បីបន្តចូលរួមជាមួយសង្គមយើងទៀត» ។ ការជួយបរិច្ចាគពីកំពូលតារាចម្រៀងព្រាប សុវត្ថិ គឺចាត់ទុកជាការចេញមុខដំបូងបង្អស់ក្នុងចំណោមអ្នកសិល្បៈផ្សេងទៀត ហើយក៏ជាគំរូដ៏ល្អមួយដល់សិល្បករ សិល្បការិនីផ្សេងៗទៀតដែរ ​៕

Related posts

Leave a Comment