ក្រោយទទួលបានអំណោយពី លោកស្រី ទ្រី ដាណា និងស្វាមី ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ថាយបែបនេះថា…

ឯកឧត្តម ម៉ៅ ធនិន គឺជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលល្បីខាងដោះស្រាយករណីទំនាស់ជាច្រើនរបស់បងប្អូន ត្រូវបានមហាជនគោរពស្រលាញ់ និងសរសើរជាខ្លាំង ចំនែកឯលោកស្រី ទ្រី ដាណា និងស្វាមី ក៏ជាមនុស្សដែលមានចិត្តធម៌ តែងតែចែករំលែកនៅធនធានទ្រព្យសម្បត្តិរបស់ខ្លួនដល់មនុស្សទីទាល់ក្រជាដើម។

ហើយនៅថ្ងៃនេះ លោកស្រី ទ្រី ដាណា និងស្វាមី ក៏បានរួមចំនែកដ៏ធំជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារតែជំនន់ទឹកភ្លៀងនៅក្នុងខេត្តពោធិ៍សាត់ ហើយឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមកទទួលអំណោយទាំងនោះ និងបានពោលពាក្យថា: ក្រោមការដឹកនាំ ដោយយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្នុងខេត្តរបស់ ឯកឧត្តម ម៉ៅ ធនិន សប្បុរសជននៅតែបន្តចូលរួមឧបត្ថម្ភជួយដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង

ខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំបេីកកិច្ចប្រជុំរៀបចំបែងចែកកម្លាំងចុះមូលដ្ឋាន ដេីម្បីស្បៀងចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ។
ក្នុងនោះឯកឧត្តមក៏បានទទួលការឧបត្ថម្ភពីសប្បុរសជនដែលបានចូលរួមឧត្ថម្ភ។

សប្បុរសជនដែលបានចូលរួមឧបត្ថម្ភមាន៖ លោកស្រី ទ្រី ដាណា និង ស្វាមី អង្ករ ចំនួន១០តោន ត្រីខកំប៉ុង ចំនួ ន៥០កេសធំ ទឹកសុីអុីវ ចំនួន៥០០យួរ មី ចំនួន៦០កេសធំ លោកឧកញ៉ា ទ្រី ភាព និងលោកជំទាវ ថវិកា ចំនួន៦លានរៀល អង្ករ ចំនួន២០តោន មី ចំនួន១៥០កេសធំ ត្រីខកំប៉ុង ចំនួន៥០កេសធំ ក្នុងនោះឯកឧត្តម ម៉ៅ ធនិន ជំនួសមុខឱ្យពុកម៉ែ បងប្អូន ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមឧបត្ថម្ភជួយដល់ប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយទឹកជំនន់ក្នុងខេត្តពោធិ៍សាត់ ជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ៕

Related posts

Leave a Comment